(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៤,២០១គ្រឿង រកឃើញល្មើសច្បាប់៧៧៤គ្រឿង (ម៉ូតូ៣៦%) អប់រំ២២៣គ្រឿង និងផាកពិន័យ៥៥១គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០៨ ខែឧសភានេះ ត្រួតពិនិត្យរួម បានចំនួន២,៣៩២គ្រឿង, អប់រំ១៥៦គ្រឿង និងផាកពិន័យ៤៧៥គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន២៣,៣០៩គ្រឿង រកឃើញយានយន្តល្មើស៤,៩៥៤គ្រឿង (ម៉ូតូ៣៦%) ក្នុងនោះអប់រំ១,៦៦២គ្រឿង និងផាកពិន័យ៣,២៩២គ្រឿង៕