(ភ្នំពេញ)៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីជូនដំណឹងពីរដូវបិទនេសាទ ឆ្នាំ២០១៩។
ក្នុងសេចក្តីជូនដំណឹងរដ្ឋបាលជលផល បានជម្រាបជូនសាធារណជន និងអ្នកនេសាទទាំងអស់ថា រដូវបិទនេសាទសម្រាប់ការនេសាទនៅក្នុងដែននេសាទទឹកសាប ត្រូវបានកំណត់ដូចខាងក្រោម៖
* ចាប់ពីថ្ងៃទី០១ ខែមិថុនា ដល់ ថ្ងៃទី៣០ ខែកញ្ញា ចំពោះដែននេសាទទឹកសាបដែលស្ថិតនៅខាងជើងខ្សែស្របទន្លេចតុម្មុខ ដែលរួមមានខេត្តទាំងអស់ជំរុញបិទន្លេសាប និងបណ្តាខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ រតនគិរី មណ្ឌលគិរី ព្រះវិហារ ប៉ៃលិន ឧត្តរមានជ័យ និងរាជធានីភ្នំពេញ និងខេត្តកណ្តាលផ្នែកខាងជើងចតុម្មុខ។
* ចាប់ពីថ្ងៃទី០១ ខែកក្កដា ដល់ ថ្ងៃទី៣១ ខែតុលា ចំពោះដែននេសាទទឹកសាប ដែលស្ថិតនៅខាងត្បូង ខ្សែស្របទន្លេចតុម្មុខ ដែលមាន រាជធានីភ្នំពេញ ផ្នែកខាងត្បូងចតុម្មុខ ខេត្តកណ្តាល ព្រៃវែង តាកែវ កំពង់ស្ពឺ និងស្វាយរៀង៕