(ភ្នំពេញ)៖ ក្រោមការយកចិត្តទុកដាក់ពីលោក ជា ពិសី ក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌឫស្សីកែវ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ បានចាត់ឲ្យលោក យិន អូន អនុប្រធានសណ្ដាប់ធ្នាប់ខណ្ឌ នាំយកកញ្ចប់ថវិកាសង្គ្រោះមួយចំនួន ដើម្បីឧបត្ថម្ភជូនកងកម្លាំង សណ្ដាប់ធ្នាប់ខណ្ឌម្នាក់ ក្នុងការជួយសម្រួលដល់ការព្យាបាលជំងឺនៅគេហដ្ឋាន បន្ទាប់ជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យរងរបួស។
សូមបញ្ជាក់ថា ជាការកត់សម្គាល់គេសង្កេតឃើញថា រាល់មន្ត្រីទាំងអស់ ក្នុងនោះរាប់ចាប់តាំងពីគណៈអភិបាលរងខណ្ឌ នាយក នាយករងរដ្ឋបាលខណ្ឌ ក៏ដូចជាប្រធាន អនុប្រធានការិយាល័យចំណុះរដ្ឋបាលខណ្ឌ មន្ត្រីក្របខ័ណ្ឌ និងមន្ត្រីជាប់កិច្ចសន្យាផងដែរ បន្ទាប់ពីជួបគ្រោះថ្នាក់ផ្សេងៗ ជាយថាហេតុ តែងតែទទួលបានការយកចិត្ត ទុកដាក់ទាំងកម្លាំងកាយចិត្ត និងថវិកា ជានិច្ចពីលោក ជា ពិសី ក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអភិបាលខណ្ឌឫស្សីកែវ៕