(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានចេញសេចក្ដីជូនដំណឹងដល់ប្រតិបត្តិករទេសចរណ៍ ម្ចាស់អាជីវកម្មសណ្ឋាគារ រួសរាន់ដាក់ពាក្យស្នើសុំវិញ្ញាបនបត្រ និងស្លាកសញ្ញាស្ដង់ដាសណ្ឋាគារបៃតង អាស៊ានលើកទី៧ សម្រាប់ឆ្នាំ២០២០-២០២២ ដែលគ្រោងនឹងប្រកាសលទ្ធផលក្នុងឱកាសវេទិកាទេសចរណ៍អាស៊ាន (ATF) នៅប្រទេសព្រុយណេ នាដើមខែមករា ក្នុងឆ្នាំ២០២០។

ពាក់ព័ន្ធនឹងដាក់ពាក្យស្នើនេះ ក្រសួងទេសចរណ៍ បានណែនាំដល់ប្រតិបត្តិករទេសចរណ៍ ម្ចាស់អាជីវកម្មសណ្ឋាគារទាំងអស់ដូចខាងក្រោម៖

១៖ ម្ចាស់អាជីវកម្មសណ្ឋាគារ អាចដាក់ពាក្យស្នើសុំវិញ្ញាបនបត្រ និងស្លាកសញ្ញាស្តង់ដាសណ្ឋាគារ
បៃតងអាស៊ានលើកទី៧ សម្រាប់ឆ្នាំ២០២០-២០២២ នៅក្រសួងទេសចរណ៍ ឬមន្ទីរទេសចរណ៍
រាជធានី-ខេត្ត។ សម្រាប់ព័ត៌មានបន្ថែម អាចទំនាក់ទំនងតាមលេខទូរសព្ទ ០២៣ ៥៣ ១០ ៩៩៩ ឬ
សារអេឡិចត្រូនិច (E-mail): [email protected]

២៖ ភ្ជាប់មកជាមួយនូវ៖
* ពាក្យស្នើសុំវិញ្ញាបនបត្រ និងស្លាកសញ្ញាស្តង់ដាសណ្ឋាគារបៃតងអាស៊ានលើកទី៧។
* អាជ្ញាបណ្ណទេសចរណ៍មានសុពលភាពចេញដោយក្រសួងទេសចរណ៍។
* វិញ្ញាបនបត្របញ្ជាក់អំពីចំណាត់ថ្នាក់សណ្ឋាគារចេញដោយក្រសួងទេសចរណ៍ (បើមាន)។

៣៖ នីតិវិធីនៃការជ្រើសរើសជ័យលាភីសណ្ឋាគារបៃតងអាស៊ានលើកទី៧ សម្រាប់ឆ្នាំ២០២០-២០២២
ត្រូវអនុវត្តទៅតាមដំណាក់កាលដូចខាងក្រោម៖
* ការដាក់ពាក្យសុំជ្រើសរើសចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី៣១ ខែឧសភា។
* ការពិនិត្យលើពាក្យស្នើសុំ៖ ចាប់ពីថ្ងៃទី០២ ខែមិថុនា ដល់ថ្ងៃទី២៨ ខែមិថុនា។
* ការចុះពិនិត្យទីតាំងសណ្ឋាគារចាប់ពីថ្ងៃទី១៥ ខែកក្កដា ដល់ថ្ងៃទី២៧ ខែកញ្ញា។
* ការប្រកាសជ័យលាភីនៅខែមករា ឆ្នាំ២០២០។

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍៖