(ព្រះវិហារ)៖ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះវិហារ បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី និងមានការចូលរួមពីយុវជនកាយរិទ្ធឃុំស្រអែម ចុះត្រួតពិនិត្យគុណភាព ទំនិញវេចខ្ចប់ស្រេច នៅផ្សារស្រអែម ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រកឃើញផលិតផលខូចគុណភាពចំនួន១៥មុខ យកទៅដុតកម្ទេចចោល។
លោក ដួង មុនី ប្រធានសាខាកាំកុងត្រូលខេត្តព្រះវិហារ បានឲ្យដឹងថា ការចុះត្រួតពិនិត្យនេះ បានធ្វើឡើងនាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ ក្រុមការងារ បានរកឃើញទំនិញហួសកាលបរិច្ឆេទ ចំនួន១៥មុខរួមមាន៖
ទី១៖ នំចម្រុះ ចំនួន៤៧កញ្ចប់ថង់ធំ ស្មើនឹង១៨.៣៤គីឡូក្រាម
ទី២៖ សណ្តែកដីកំប៉ុង ចំនួន៣៧កំប៉ុង ស្នើនឹង៣,៨៨៥គីឡូក្រាម
ទី៣៖ សាច់ជ្រូកផាត់ ចំនួន១៤កញ្ចប់ ស្នើនឹង១.១២គីឡូក្រាម
ទី៤៖ ម្រេចកំប៉ុង (ថៃ) ចំនួន០៦កំប៉ុង ស្នើនឹង០.៤២គីឡូក្រាម
ទី៥៖ តែកញ្ចប់ ចំនួន១៣កញ្ចប់ ស្នើនឹង៤.៥៥គីឡូក្រាម
ទី៦៖ មឹកកញ្ចប់ ចំនួន០៨កញ្ចប់ ស្នើនឹង០.៦៤គីឡូក្រាម
ទី៧ ៖ គ្រាប់ឈូកកញ្ចប់ ចំនួន០៥កញ្ចប់ ស្នើនឹង១.២គីឡូក្រាម
ទី៨ ៖ កាហ្វេកញ្ចប់ ចំនួន៧៩កញ្ចប់ ស្នើនឹង៤២.៥គីឡូក្រាម
ទី៩៖ ទឹកក្រូចឆ្មាដប ចំនួន១០ដប ស្នើនឹង៥លីត្រ
ទី១០៖ ទឹកក្រូច ចំនួន១៩ដប ស្នើនឹង២២.៥លីត្រ
ទី១១៖ ទឹកផ្លែឈើ ចំនួន១៨ដប និងកំប៉ុង ស្នើនឹង៤.៥លីត្រ
ទី១២៖ ទឹកដោះគោឆៅ ចំនួន២៦កំប៉ុង ស្នើនឹង៣.២២លីត្រ
ទី១៣៖ ទឹកដោះគោជូ ចំនួន១៨ដប ស្នើនឹង៧.២លីត្រ
ទី១៤៖ ទឹកស៊ីរ៉ូ ចំនួន០២ដប ស្នើនឹង១.៤២លីត្រ
ទី១៥៖ ទឹកស៊ីអ៊ីវ ចំនួន០៩ដប ស្នើនឹង៤.៥លីត្រ
លោក ដួង មុនី ក៏បានអំពាវនាវដល់អាជីវករ អ្នកលក់ដូរ ទាំងអស់ត្រូវមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ ឲ្យបានហ្មត់ចត់មុននឹងធ្វើចរាចរ ចែកចាយលក់ដូរ និងទិញទំនិញម្ហូបអាហារ ទទួលទានដោយសុវត្ថិភាព មិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់៕