(ភ្នំពេញ)៖ រាជរដ្ឋាភិបាលសម្រេចឲ្យលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ពិភាក្សាជាមួយអង្គភាពពាក់ព័ន្ធ រួចផ្តល់មតិ ករណីក្រុមហ៊ុន ទ្រី ភាព អេនជីរីង និងខនស្ត្រាក់សិន សុំគោលការណ៍ចុះសិក្សា បូមស្តារ ធ្វើច្រាំងទន្លេមេគង្គ ចាប់ពីចំណុចច្រកព្រំដែនកម្ពុជា-វៀតណាម (ក្អមសំណ) រហូតដល់ចំណុចភូមិសាស្ត្រព្រំប្រទល់ខេត្តកំពង់ចាម ក្រចេះ និងតាមដងទន្លេបាសាក់។ នេះបើតាមលិខិតរបស់លោក ជ្រា សុចិន្តា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ផ្ញើជូនរដ្ឋមន្រ្តីក្រសួងធនធានទឹក ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩នេះ។
ខាងក្រោមនេះ ជាលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី៖