(ភ្នំពេញ)៖ គម្រោងលំនៅឋានថ្មីទី១០ នៃបុរី «វិមានភ្នំពេញ មង្គលឧត្តម» របស់លោកឧកញ៉ា លី ហួរ ម្ចាស់បុរីវិមានភ្នំពេញ និងជាប្រធានសមាគម អ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានចាប់ផ្ដើមបើកការដ្ឋានសាងសង់ហើយ នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩នេះ។
គម្រោងលំនៅឋានថ្មី ទី១០ នៃបុរី «វិមានភ្នំពេញមង្គលឧត្តម» នេះ មានទីតាំងនៅផ្លូវជាសុផារ៉ា (៥៩៨) សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ គម្រោងទី១០នេះ មានចំងាយត្រឹមតែ២,០០០ម៉ែត្រ ពីផ្សារ Aeon 2 និង ផ្សារ Makro តាមផ្លូវបុរីអង្គរភ្នំពេញ នៅជិតផ្សារក្លិបកីឡា និងសាលារៀន។
ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន ក្រោយបញ្ចប់ពិធីបុកគ្រឹះក្រុងពាលី គម្រោងលំនៅឋានថ្មីនេះ លោកឧកញ៉ា លី ហួរ បានបញ្ជាក់ថា គម្រោងលំនៅឋានថ្មីទី១០នេះ គឺយើងសាងសង់ តែផ្ទះវីឡាតែប៉ុណ្ណោះ ដោយក្នុងគម្រោងនោះ មានផ្ទះវីឡាសរុបចំនួនជាង២០០វីឡា ដែលមានតម្លៃ ចាប់ពី២០០,០០០ដុល្លារ ដល់៨០០,០០០ដុល្លារ។
ឧកញ៉ា លី ហួរ បានបន្ដថា មូលហេតុដែលលោកជ្រើសរើសយកទីតាំងខាងលើនេះ សាងសង់លំនៅឋានថ្មីទី១០ ដោយសារតែលោកឃើញថា បច្ចុប្បន្នវិស័យសំណង់នៅកម្ពុជា បានរីកលូតលាស់ខ្លាំង មិនថានៅតំបន់ណានោះទេ គឺនៅជុំវិញរាជធានីភ្នំពេញតែម្ដង។
លោកឧកញ៉ា លី ហួរ បានបន្ថែមទៀតថា ទីតាំងនៃគម្រោងខាងលើនេះ គឺជាទីតាំងល្អសម្រាប់ការរស់នៅ ដោយវាមានបរិកាសល្អ បរិស្ថានល្អ ហើយណាមួយទៀត ទីតាំងនេះមានភាពល្អជាងតំបន់ផ្សេង។
សូមបញ្ជាក់ថា អតិថិជនដែលមកសាកសួរព័ត៌មានលំអិត និងកក់យកទីតាំងក្នុងថ្ងៃនេះនឹងទទួលបានការបញ្ចុះតម្លៃពិសេស Ruby villa បញ្ចុះតម្លៃ៣,០០០ដុល្លារ, Imperial Villa (house size13,5x16m) បញ្ចុះតម្លៃ ២០,០០០ដុល្លារ។ កម្មវិធីបញ្ចុះតម្លៃនេះ ផុតកំណត់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩។ ទំនាក់ទំនងព័ត៌មានលំអិត៖ ០៧៧ ៦៦៧ ៦០៨, ០៨៥ ៧៥ ៦៦៦៦, ០៩៥ ៧០ ៧០ ៤៦៕