(ក្រចេះ)៖ ខេត្តក្រចេះ ជាខេត្តមួយសម្បូរទៅដោយរមណីយដ្ឋានទេសចរណ៍ល្បីៗ នៅតាមបណ្ដោយដងទន្លេមេគង្គ ប៉ុន្តែមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរភាគច្រើន ប្រហែលមិនទាន់បានទៅទស្សនាកម្សាន្តរមណីយដ្ឋានថ្មីៗ ដែលកំពុងត្រូវបានរៀបចំឱ្យក្លាយ ទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញបន្ថែមទៀតនៅឡើយទេ។

ក្រៅពីព្រះវិហារសសរមួយរយ ចេតិយព្រះនាងក្រពុំឈូក ភ្នំសំបុក ទឹកជួរកាំពី មើលសត្វផ្សោត ភ្នំសុពណ៌កាលី ផ្ទះសល់ពីសម័យអាណានិគមបារាំង ភ្ញៀវទេសចរអាចទៅលេងនៅកោះទ្រង់ កោះផ្ដៅ កោះសាមសិប ស្ទឹងតាព្រហ្ម ឆ្នេរផ្ដើមស្នេហ៍ ព្រែកជីមាំង កោះព្រហ្មចារី និងតំបន់ទេសចរណ៍មួយចំនួនទៀត៕

សូមទស្សនាវីដេអូបទយកការណ៍របស់អង្គភាពព័ត៌មាន Fresh News ដូចតទៅ៖