(ភ្នំពេញ)៖ លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩នេះ បានជួបប្រជុំជាមួយក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីជួបពិភាក្សាការងារ ស្ដីពី កម្មវិធីអភិវឌ្ឍន៍ បរិយាបន្នវិស័យហិរញ្ញវត្ថុ (IFSD)។ គោលបំណង នៃបេសកកម្មនេះ គឺដើម្បីពិភាក្សាកំណត់ (Finalize) អំពីសកម្មភាពសម្រាប់កម្មវិធីអភិវឌ្ឍន៍បរិយាប័ន្ន វិស័យហិរញ្ញវត្ថុអនុសកម្មវិធីទី៣ (IFSD3)។

តាមរយៈនេះ លោកអគ្គនាយក បានចែករំលែកពីវឌ្ឍនភាពការងារ ដែលធនាគារអភិវឌ្ឍន៍ជនបទ សម្រេចបាន និងកំពុងបន្តអនុវត្តន៍ ជាពិសេសពាក់ព័ន្ធនិងការរៀបចំប្រែក្លាយ ទៅជាធនាគារអភិវឌ្ឍន៍ជនបទ ទៅជាធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងដំណើរការអនុវត្ត Finacial Technology របស់ ធ.អ.ជ ផងដែរ។

ជាមួយគ្នានេះ ស្របពេលដែល ADB កំពុងជួយរៀបចំ តាក់តែងគោលនយោបាយអំពី Credit Guarantee Scheme សម្រាប់សហគ្រាសធុនតូច និងមធ្យម លោក កៅ ថាច បានស្នើឲ្យ ADB គាំទ្រជំនួយមួយផ្នែកលើ Credit Guarantee Scheme ដល់សហគមន៍កសិកម្ម ដើម្បីអាចឲ្យសហគមន៍ មានលទ្ធភាពខ្ចីឥណទាន បានពីស្ថាប័នធនាគារ។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនេះ ក៏បានបន្តពិភាក្សា អំពីជំនួយបច្ចេកទេសដែល ADB ផ្ដល់ឲ្យធនាគារអភិវឌ្ឍន៍ជនបទផងដែរ៕