(កំពង់ស្ពឺ)៖ កម្លាំងកងរាជអាវុធហត្ថស្រុកថ្គង បានសហការជាមួយកម្លាំងនគបាលស្រុកថ្ពង នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ បានឃាត់ខ្លួនអ្នកការសែតរស្មីនាគមាស ២នាក់ ក្រោយធ្វើសកម្មភាពជំរិតទារប្រាក់ពីគោយន្ត ប្រជាពលរដ្ឋនៅភូមិថ្លលទទឹង ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដោយក្នុងមួយគោយន្តទារប្រាក់ពី៤ម៉ឺន ទៅ៥ម៉ឺនរៀល នៅលើដងផ្លូវ។
ក្រោយការឃាត់ខ្លួន អ្នកការសែតរស្មីនាគមាស ទាំង២នាក់នេះ ត្រូវបានបញ្ជូនបន្តមកកាន់ស្នងការនគរបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩នេះ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។
សមត្ថកិច្ចបានឲ្យដឹងថា មនុស្សដែលត្រូវឃាត់ក្នុងករណីជំរិតទារប្រាក់នេះមានទី១៖ ឈ្មោះ កុក គីមថុង តួនាទីចាងហ្វងការផ្សាយ និងជាអ្នកប្រព្រឹត្តផ្ទាល់ និងទី២៖ ឈ្មោះ កាន់ ស៊ីម ជំនួយការ ក្នុងនោះសមត្ថកិច្ចបាឃាត់រថយន្ត ០១គ្រឿងម៉ាកតូយូតា តាកុម៉ាពណ៌ ស មានបិតឡូហ្គោសារព័ត៌មាន រស្មីនាគមាស។ បន្ទាប់ពីបានសាកសួររួច ជនសង្ស័យ និងវត្ថុតាងត្រូវបាននគបាលស្រុកបញ្ជូនទៅស្នងការដ្ឋាននគបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនិតិវិធី៕