(ភ្នំពេញ)៖ ពន្ធដារជាផ្នែកមួយដ៏សំខាន់សម្រាប់គ្រប់ក្រុមហ៊ុនទាំងអស់ មិនថាតែក្រុមហ៊ុនតូច ក្រុមហ៊ុនធំ ឬអាជីវកម្មតូច ឬក៏ធំឡើយ ត្រូវតែមានការយល់ដឹងពីអ្វីដែលហៅថាពន្ធ ការគណនាពន្ធ ការប្រកាសពន្ធ និងកាតព្វកិច្ចផ្សេងៗក្នុងការបង់ពន្ធ។

ជាក់ស្តែងដើម្បីចៀសវាងក្នុងការគណនាពន្ធមិនត្រឹមត្រូវក្នុងប្រការណាមួយ អ្នកគណនាពន្ធទាំងឡាយគួរតែសិក្សាឱ្យបានច្បាស់ពីការគណនាពន្ធផ្សេងៗ ជាមួយនឹងកម្មវិធីសិក្សាដែលកែសម្រួលស្របទៅតាមកំណែទម្រង់របស់រាជរដ្ឋាភិបាល។ ដូចនេះ អ្នកអាចសិក្សាជាមួយកម្មវិធីសិក្សារបស់វិទ្យាស្ថានខេមអេដ (CamEd) បានព្រោះកម្មវិធីសិក្សាថ្នាក់ពន្ធដារកម្ពុជានៅទីនោះ បានកែសម្រួលជារៀងរាល់ឆមាសដោយស្របទៅតាមកំណែទម្រង់ថ្មីៗរបស់រដ្ឋាភិបាល ហើយលើសពីនោះទៅទៀត កម្មវិធីសិក្សានៅវិទ្យាស្ថានខេមអេដ ក៏ត្រូវបានត្រួតពិនិត្យដោយឯករាជ្យពីក្រុមអ្នកឯកទេសជំនាញពន្ធដារ របស់ក្រុមហ៊ុនសវនកម្មអន្តរជាតិ KPMG កម្ពុជាផងដែរ។

វិទ្យាស្ថានខេមអេដ នឹងបញ្ចូលនូវកម្មវិធីសិក្សាសំខាន់ៗ ដែលនឹងផ្តល់នូវចំណេះដឹងដែលទាក់ទងនឹងប្រព័ន្ធពន្ធដា រដែលចាំបាច់សម្រាប់គណនេយ្យករ សវនករ និងគណនេយ្យករដែលកំពុងធ្វើការនៅប្រទេសកម្ពុជា រួមមានដូចជា ពន្ធកាត់ទុក ពន្ធលើប្រាក់បៀវត្ស ពន្ធអាករលើតម្លៃបន្ថែម (VAT) ពន្ធលើប្រាក់ចំណេញ និងកាតព្វកិច្ចរបស់អ្នកបង់ពន្ធ។ អ្វីដែលពិសេស អ្នកសិក្សានឹងយល់ដឹងពីប្រព័ន្ធពន្ធដារកម្ពុជា មុខងារ និងគោលបំណងរបស់ពន្ធដារ រចនាសម្ព័ន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ ប្រភេទនៃពន្ធដារ ប្រភេទគោលការណ៍នៃច្បាប់ពន្ធដារ ប្រព័ន្ធ និងឋានានុក្រមនៃការចុះគល់បញ្ជីផ្សេងៗ។

ក្នុងនោះផងដែរ ការសិក្សាសញ្ញាបត្រជំនាញពន្ធដារកម្ពុជា នៅវិទ្យាស្ថានខេមអេដ លោកអ្នកនឹងទទួលបានសញ្ញាបត្រ ដែលមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ពីសំណាក់សមាគមគណនេយ្យករជំនាញ ACCA នៅចក្រភពអង់គ្លេស និងក្រុមប្រឹក្សាជាតិគណនេយ្យផងដែរ។ បន្ថែមពីលើនេះ លោកអ្នកក៏អាចជ្រើសរើសសិក្សាជាភាសាខ្មែរក៏បាន ឬជាភាសាអង់គ្លេសក៏បាន ជាមួយនឹងសាស្រា្តចារ្យដែលមានបទពិសោធន៍នៅក្នុងវិស័យពន្ធដារអស់រយៈពេលជាច្រើនឆ្នាំ ហើយសាស្រ្តាចារ្យរបស់វិទ្យាស្ថានខេមអេដ សុទ្ធសឹងតែឆ្លងកាត់នៅក្នុងវិស័យឯកជន និងរដ្ឋ ហើយចំណុចពិសេសទាំងនេះហើយ ដែលធ្វើឱ្យអ្នកសិក្សាអាចទទួលបាននូវបទពិសោធន៍ផ្សេងៗ និងថ្មីៗ ដែលសាស្រា្តចារ្យបានជួបប្រទះអស់រយៈពេលជាច្រើនឆ្នាំមកនេះ។

ឥឡូវនេះវិទ្យាស្ថានខេមអេដ កំពុងតែបើកទទួលសិស្សសម្រាប់ការចូលរៀននៅឆមាសថ្មីនេះ រហូតដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩។ សម្រាប់ការចុះឈ្មោះសិក្សា ក៏ដូចជាព័តមានបន្ថែម សូមទំនាក់ទំនងទៅកាន់លេខ ០២៣ ៩៨៦ ៥២២/០១២ ៦១៨ ៩៨៨ ឬលោកអ្នកក៏អាចចូលទៅកាន់គេហទំព័ររបស់វិទ្យាស្ថានខេមអេដតាម រយៈ www.cam-ed.com ៕