(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចេញលិខិតមួយបង្គាប់ឱ្យ មន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យបង្អែកទាំងអស់ ចាត់ចែងរៀបចំឲ្យមានបន្ទប់ថ្វាយបង្គំ សម្រាប់ប្រណិបត្តិសាសនាឥស្លាមឲ្យបានសមរម្យ ជូនដល់បងប្អូនខ្មែរឥស្លាម។
លិខិតរបស់លោករដ្ឋមន្រ្តីបានបញ្ជាក់យ៉ាងដូច្នេះថា៖ «សេចក្តីដូចមានចែងក្នុងកម្មវត្ថុខាងលើ ខ្ញុំសូមជម្រាប ឯកឧត្តម លោក លោកស្រី ប្រធានមន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យបង្អែកទាំងអស់ជ្រាបថា ដើម្បីអនុវត្តឲ្យបានពេញលេញនូវគោលនយោបាយដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើសុខុដុមនីយកម្មសាសនា និងដើម្បីសម្រួលដល់ការប្រណិបត្តិសាសនារបស់បងប្អូនសាសនិកអឺស្លាម និងគ្រូពេទ្យ និស្សិតមូស្លីមដែលមកទទួលសេវាថែទាំព្យាបាល និងបំពេញការងារនៅក្នុងមន្ទីរពេទ្យ ក្រសួងសុខាភិបាលស្នើឯកឧត្តម លោក លោកស្រី អគ្គនាយក ប្រធានមន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យបង្អែកទាំងអស់ចាត់ចែង រៀបចំឲ្យមានបន្ទប់សម្រាប់ប្រណិបត្តិសាសនាអឺស្លាមឲ្យបានសមរម្យ»៕
ខាងក្រោមនេះជាលិខិតរបស់លោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង៖