(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង៤,៨៥៩គ្រឿង រកឃើញល្មើសច្បាប់៩១៥គ្រឿង(ម៉ូតូ៣៣%) អប់រំ៣០២គ្រឿង និងផាកពិន័យ៦១៣គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០៧ ខែឧសភានេះ ត្រួតពិនិត្យរួមបានចំនួន៣,០៤៤គ្រឿង, អប់រំ២០៤គ្រឿង និងផាកពិន័យ៥៦០គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល០៧ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១៨,៤៥០គ្រឿង រកឃើញយានយន្តល្មើសគ្រឿង៤,០៣៩(ម៉ូតូ៣៤%) ក្នុងនោះអប់រំ១,៣៦០គ្រឿង និងផាកពិន័យ២,៦៧៩គ្រឿង៕