ស្រឡាញ់គ្រួសារអ្នក សូមកុំប្រើគ្រឿងញៀន! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី០៧ ខែឧសភា៖ បង្ក្រាប១៥ករណី ឃាត់ខ្លួន២១នាក់
07-05-2019 17:32
(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩នេះបានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៥ករណី ក្នុងនោះករណីប្រើប្រាស់៤ករណី និងជួញដូរ១១ករណី ឃាត់ខ្លួនជនសង្ស័យ២១នាក់។
របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន២,៧៤២ករណី ឃាត់មនុស្ស៥,៨៧៨នាក់ (ស្រី ៤៧២នាក់) ក្នុងនោះមានជនបរទេស១៤០នាក់ផងដែរ៕