Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកនាំពាក្យកងទ័ពជើងគោក ជួបគ្រោះថ្នាក់ចរាចរណ៍ ក្រោយបំពេញបេសកម្ម សមយុទ្ធហនុមានមាស២០១៩

07-05-2019 17:24

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា នាយរងសេនាធិការ នាយការិយាល័យទី៥ និងជាអ្នកនាំពាក្យកងទ័ពជើងគោក បានជួបគ្រោះថ្នាក់ចរាចរណ៍មួយ នៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីរសៀល ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ ម្សលមិញ បន្ទាប់ពីត្រឡប់ពីការចូលរួមសមយុទ្ធហនុមានមាស ២០១៩ នៅខេត្តកំពត។

បើតាមការអះអាងរបស់ ភរិយារបស់ឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា គឺលោកស្រី ព្រំ ស៊ីណេ បានប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងថា រថយន្តរបស់លោក ម៉ៅ ផល្លា ដែលមានគ្នា៣នាក់ បានបុកជាមួយរថយន្តកុងតឺន័រ ពេលត្រឡប់ពីពិធីសមយុទ្ធមកដល់ចំណុចឃុំបែកចាន បណ្តាលឱ្យរងរបួសទាំង៣នាក់។

លោកស្រីបានបន្តថា ពេលនេះ លោកម៉ៅ ផល្លា ដែលរងរបួសធ្ងន់នោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា ហើយរថយន្តទាំង២គ្រឿងដែលពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ចដឹកទៅរក្សាទុក មិនទាន់ដោះស្រាយនៅឡើយ៕