(ភ្នំពេញ)៖ តើលោកអ្នកកំពុងប្រឈមមុខនឹងបញ្ហាដូចជា ឈឺចង្កេះជាប្រចាំ, ឈឺចុកចាប់នៅជើងតែម្ខាងៗ, ឈឺចាប់ពេលឱន ឬងើប, ឧស្សាហ៍ជាប់.ក និងស្មា ហើយស្ពឹកដៃតែម្ខាងៗ និងគេងមិនលក់ ព្រមទាំងថាសទន់ឆ្អឹងខ្នង (disc) លៀនចេញ ឬសឹករិចរឹលប៉ះសរសៃប្រសាទ (herniated disc) នេះដែរឫទេ?
បើមានបញ្ហាទាំងអស់ដូចរៀបរាប់ខាងលើនេះ សូមកុំបារម្ភលោកអ្នកអាចចូលរួមស្តាប់ការបកស្រាយ របស់លោកវេជ្ជបណ្ឌិតឯកទេសឆ្អឹងខ្នង លោក Chen Ching-Chen មកពីប្រទេស Taiwan ស្តាប់ដោយមិនគិតថ្លៃ នៅក្នុងសិក្ខាសាលាស្តី អំពី« ជំងឺឆ្អឹងកង និងការត្បៀតសរសៃប្រសាទ»។
សូមបញ្ជាក់ថា សិក្ខាសាលាស្តីអំពី«ជម្ងឺឆ្អឹងកង និងការត្បៀតសរសៃប្រសាទ» នឹងធ្វើឡើងចំនួន២លើក គឺលើកទី១ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នៅសណ្ឋាគារ សោមាទេវី អង្គរ សៀមរាប (SOMADEVI ANGKOR) នៅវេលាម៉ោង ១៖០០ ដល់ម៉ោង ៤៖០០នាទីរសៀល និងលើកទី២ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ នៅសណ្ឋាគារ ភ្នំពេញ (PHNOM PENH HOTEL) វេលាម៉ោង៨៖០០ ដល់ម៉ោង ១១៖០០នាទីព្រឹកផងដែរ។
សូមរួសរាន់ឡើងកន្លែងមានកំណត់ ចុះឈ្មោះឥឡូវនេះដោយមិនគិតថ្លៃ តាមរយៈទូរស័ព្ទ លេខ ០១១ ៦៦៦ ២៩០៕