(ភ្នំពេញ)៖ បន្ទាប់ពីមានការងឿងឆ្ងល់ ពីអតិថិជនមួយចំនួន ដែលមិនទាន់បានឈ្នះរង្វាន់ធំអ្វី មួយសោះពីស្រាបៀរកម្ពុជានៅឡើយ ជាពិសេសរង្វាន់ ៤លានរៀល និង ៤០លានរៀល ហើយសង្កេតឃើញតែអតិថិជនផ្សេងៗទាំងពីបណ្តាលខេត្តក្រុងផ្សេងៗទូទាំងកម្ពុជា ឈ្នះឥតឈប់ ធ្វើឱ្យអតិថិជនមួយចំនួនចោទសួរថា តើមកដល់ពេលនេះ រង្វាន់ធំ ៤លានរៀល និង៤០លានរៀល ក្នុងក្រវ៉ិលកំប៉ុងស្រាបៀរកម្ពុជា នៅសល់ចំនួនប៉ុន្មានទៀត នៅលើទីផ្សារនាពេលបច្ចុប្បន្ន។

លោកស្រី គង់ កុសល នាយកផ្នែកទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបកស្រាយនូវចម្ងល់ ខាងលើភ្លាមៗមិនបង្អង់យូរថា «ដោយយោងតាមទិន្នន័យអតិថិជន ដែលឈ្នះទឹកប្រាក់ ៤លានរៀល ហើយបានប្រាក់រួចសរុបមកដល់ថ្ងៃចន្ទ ទី៦ឧសភា គឺមានចំនួនសរុប១០៨៨នាក់ ដូច្នេះរង្វាន់សរុបដែលសល់ក្នុងក្រវ៉ិលកំប៉ុងស្រាបៀរកម្ពុជា នៅលើទីផ្សារ នៅមានចំនួន៩១២កំប៉ុងទៀត ពីព្រោះរង្វាន់ទឹកប្រាក់៤លានរៀលនេះ គឺមានចំនួនរហូតទៅដល់២,០០០រង្វាន់ឯណោះ សម្រាប់កម្មវិធីផ្តល់រង្វាន់តាមរយៈក្រវ៉ិលកំប៉ុងស្រាបៀរកម្ពុជា រីឯរង្វាន់ ៤០លានរៀលវិញ មកដល់ពេលនេះគឺអតិថិជនដែលឈ្នះ ហើយបានមកបើក ប្រាក់រង្វាន់រួចរាល់ចំនួន ៣៥នាក់ហើយ ដូច្នេះរង្វាន់៤០លានរៀលនេះ នៅសល់ ៦៥រង្វាន់ ទៀត ស្ថិតក្នុងកំប៉ុងស្រាបៀរកម្ពុជា រួមជាមួយរង្វាន់ផ្សេងៗជាច្រើនទៀតនៅលើទីផ្សារនៅឡើយ»

លោកស្រីក៏បានសូមថ្លែងអំណរគុណដល់ប្រជាជនកម្ពុជាទាំងអស់ ដែលបានគាំទ្រដល់ផលិតផលភេសជ្ជៈ ខ្មែរ ប៊ែវើរីជីស ដែលផលិតឡើយដោយ វិស្វករជំនាញបណ្តុះបណ្តាលពីប្រទេសអាល្លឺម៉ង់ រោងចក្រធំទូលាយ បរិស្ថានស្អាត អនុលោមតាមបរិស្ថានស្តង់អន្តរជាតិ ISO 14001 និង បំពាក់ដោយម៉ាស៊ិនបរិក្ខារ ទំនើបស្វ័យប្រវត្តិ ដើម្បីធានាបាននូវគុណភាព សុវត្តិភាព និងរសជាតិឆ្ងាញ់បំផុត ដែលផ្សំឡើងដោយគ្រឿងផ្សំ នាំចូលពីសហរដ្ឋអាមេរិក ក្រុមហ៊ុន អេ ឌី អឹម។

លោកស្រី ក៏ក្រើនរម្លឹកដល់អតិថិជន ដែលនិយមពិសាស្រាបៀរកម្ពុជា សូមកុំភ្លេចឱ្យសោះ រឿងឆែកមើលក្រវ៉ិលកំប៉ុងរបស់ខ្លួន រាល់ពេលគាស់ ជៀសវាងការបាត់បង់លាភសក្ការៈផ្ទាល់ខ្លួន ហើយបើបានឃើញរង្វាន់ធំភ្លាម កុំភ្លេចទំនាក់ទំនងមកកាន់លេខ៖ ០៦១/០៦៧/០៦៩ ៩០២ ៩០២ ដើម្បីធ្វើការណាត់ជួបបើករង្វាន់៕

សូមពិសាដោយការទទួលខុសត្រូវ!