(ព្រះវិហារ)៖ យុវជន២នាក់ បានចាប់រំលោភបូកនារីវ័យក្មេងម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ នៅភូមិខ្យង ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ តាមពាក្សបណ្តឹងរបស់ក្រុមគ្រួសារនារីរងគ្រោះ។
លោកវរសេនីយ៍ឯក តៀម សង្រ្គៀម អធិការនគរបាលស្រុកជ័យសែន បានប្រាប់ឱ្យភ្នាក់ងារ Fresh News ដឹងនៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩នេះថា មុនពេលកើតហេតុ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ នារីរងគ្រោះបានទៅចូលរួមមង្គលការញាតិមិត្តក្នុងភូមិ។
ពេលចូលរួមកម្ម វិធី នារីរងគ្រោះផឹកស្រាស្រវឹង លុះដល់យប់បន្តិច ចប់កម្មវិធីផឹកស៊ីរាំលេង នារីរងគ្រោះបានចេញទៅផ្ទះ ហើយជនសង្សយ័ទាំង២នេះ ជាអ្នកជិះម៉ូតូជូននារីរងគ្រោះទៅផ្ទះ លុះដល់កន្លែងស្ងាត់ក៏ចាប់រំលោភតែម្តង។
លោកអធិការបានបន្តថា នារីរងគ្រោះមានឈ្មោះ ន.ស.ត អាយុ១៦ឆ្នាំ ចំណែកជនសង្ស័យមានឈ្មោះ ទី១៖ ធួន សុផា ភេទប្រុស អាយុ១៩ឆ្នាំ និងជនសង្ស័យ និងទី២៖ ឈ្មោះ ថេន ផល្លា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិខ្យង ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តទៅតាមច្បាប់៕