(ភ្នំពេញ)៖ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩នេះ បានបើកកិច្ចប្រជុំជាមួយប្រតិភូក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដឹកនាំដោយ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

កិច្ចប្រជុំនេះ មានបទបង្ហាញអំពីសមិទ្ធផលការងារ ពាក់ព័ន្ធនឹងការស្វែងរកការងាររបស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋ ជាមួយនឹងការបញ្ជូនពលករចំណាកស្រុក និងក្រុមហ៊ុននាំពលករទៅក្រៅប្រទេស ព្រមទាំងប្រសិទ្ធភាពនៃការទប់ស្កាត់ ការរំលោភសិទ្ធិការងារ និងការជួញដូរកម្លាំងពលកម្ម និងបរិបទផ្សេងៗក្នុងក្របខណ្ឌសមត្ថកិច្ចរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ជាមួយគ្នានេះ ក៏មានកិច្ចពិភាក្សាលើបរិបទជាក់ស្តែងពាក់ព័ន្ធនឹងការស្វែងរកការងាររបស់រាជរដ្ឋាភិបាល ជូនប្រជាពលរដ្ឋជាមួយនឹងការបញ្ជូនពលករចំណាកស្រុក និងក្រុមហ៊ុននាំពលករទៅក្រៅប្រទេស ព្រមទាំងបញ្ហារំលោភសិទ្ធិការងារ និងការជួញដូរកម្លាំងពលកម្ម រួមទាំងបរិបទផ្សេងៗ ក្នុងក្របខណ្ឌសមត្ថកិច្ចរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដឹកនាំដោយលោក ហួន រាជចំរើន៕