(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នឹងយាងទៅទីក្រុងប៉េងកាំង ប្រទេសចិន នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីចូលរួមវេទិកាអរិយធម៌អាស៊ី លើកទី១ ដែលរៀបចំដោយប្រទេសចិន។
ការយាងរបស់ព្រះករុណា ព្រះមហាក្សត្រ ខាងមុខនេះ នឹងមានព្រះរាជថ្វាយដំណើរដោយថ្នាក់ដឹកនាំ នៃស្ថាប័នជាតិ នៅក្នុងប្រទេសកម្ពុជា៕