Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជប៉ុននាំយកផលិតផល អាហារបំប៉ុនសម្រាប់សុខភាព មកកាន់ទីផ្សារកម្ពុជា

06-05-2019 16:13

(ភ្នំពេញ)៖ ក្រុមហ៊ុន Thank AI Corporation (សែងអៃ ខប់ភើរេសិន) របស់ជប៉ុន បានបើកសាខា នៅក្នុងប្រទេសកម្ពុជា តាមរយៈការបង្កើត ក្រុមហ៊ុនមួយ ដែលមានឈ្មោះថា Thank AI Cambodia (សែង អៃ ខេមបូឌា) ហើយក្រុមហ៊ុននេះ ត្រូវបានប្រកាសជាផ្លូវការ កាលពីចុងសប្តាហ៍នេះ ដែលមានទីតាំងស្ថិតនៅជាន់ទី៦ នៃអាគារភ្នំពេញលែនលេខ១៤ ផ្លូវលេខ៥៤៨ ក្នុងសង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោក Makoto Fujiwara (ម៉ាកូតូ ហ្វូជីម៉ារ៉ា) នាយកក្រុមហ៊ុន Thank AI Corporation បានថ្លែងថា ដោយសារតែមានការពេញចិត្ត កំណើនសេដ្ឋកិច្ចរីកលូតលាស់ ជាបន្តបន្ទាប់និងកំណើន កើនឡើង របស់ប្រជាជនកម្ពុជា ពិសេសលើបញ្ហា ថែទាំសុខភាព។ លោកបានសម្រេចចិត្ត ជាមួយមិត្តភក្តិ ជាជនជាតិខ្មែរ ហើយក៏សម្រេចចិត្តបង្កើតក្រុមហ៊ុននេះឡើង នៅកម្ពុជា។

លោកថា ក្រុមហ៊ុន Thank AI Cambodia និងរួមចំណែកធ្វើអោយពលរដ្ឋខ្មែរ មានសុខភាពល្អ កំលាំងម៊ាំមួន តាមរយៈការប្រើប្រាស់ផលិតផល អាហារបំប៉នសុខភាព របស់ជប៉ុន ដែលទទួលបានការគាំទ្រ និងប្រើប្រាស់ច្រើន និងមានភាពជោគជ័យជបន្តបន្ទាប់ នៅបណ្តាប្រទេស ចំនួន៧រួចមកហើយ ដូចជា ប្រទេសជប៉ុន ប្រទេសហ្វីលីពីន សឹង្ហបូរី ទីក្រុងម៉ាកាវ កោះតៃវ៉ាន់ ទីក្រុងហុងកុង ប្រទេសថៃ ម៉ាឡេស៊ី និងប្រទេសវៀតណាម ហើយកម្ពុជា ជាប្រទេសទី៨ ដែល Thank AI មានវត្តមាន។

លោកថា ផលិតផលអាហារបំប៉ុនសុខភាព របស់ក្រុមហ៊ុន Thank AI មានទាំងប្រភេទម្សៅ លាយទឹក ប្រភេទទឹក និងប្រភេទគ្រាប់ ដែលរលាយពេលដាក់ចូលក្នុងមាត់ ជួយបំប៉នសារធាតុ រ៉ែនៅក្នុងរាងកាយ ធ្វើអោយសុខភាពម៊ាំមួន ដែលអាចប្រើបានតាំងពីកូនក្មេងរហូតដល់មនុស្សចាស់។

លោក Makoto Fujiwara(ម៉ាកូតូ ហ្វូជីម៉ារ៉ា) បានបង្ហាញបំណងសំខាន់ ដែលក្រុមហ៊ុន លោកឈានជើងចូលទីផ្សារប្រទេសកម្ពុជា គឺចង់ឱ្យអតិថិជនអ្នកប្រើប្រាស់ មានភាពជឿជាក់ និងទុកចិត្ត លើផលិតផល ដែលក្រុមហ៊ុនលោកនាំចូល ព្រោះវាជាផលិតផលរបស់ជប៉ុន សុទ្ធសាធ មិនប៉ះពាល់ សុខភាព ហើយប្រើប្រាស់បានគ្រប់វ័យ៕