Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ត្រូវនិយាយថាទេ ចំពោះគ្រឿងញៀន! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី០៦ ខែឧសភា៖ បង្ក្រាប២៧ករណី ឃាត់ខ្លួន៤៩នាក់

06-05-2019 18:49

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩នេះបានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៧ករណី ក្នុងនោះករណីប្រើប្រាស់១០ករណី និងជួញដូរ១៧ករណី ឃាត់ខ្លួនជនសង្ស័យ៤៩នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន២,៧២៧ករណី ឃាត់មនុស្ស៥,៨៥៧នាក់ (ស្រី ៤៦៩នាក់) ក្នុងនោះមានជនបរទេស១៤០នាក់ផងដែរ៕