(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង២,៣២៥គ្រឿង រកឃើញល្មើសច្បាប់៥១១គ្រឿង(ម៉ូតូ៣៧%) អប់រំ១៨៧គ្រឿង និងផាកពិន័យ៣២៤គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី០៦ ខែឧសភានេះ ត្រួតពិនិត្យរួមបានចំនួន១,៣៣៩គ្រឿង, អប់រំ១៣១គ្រឿង និងផាកពិន័យ២៨៤គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល០៦ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១៦,១២៥គ្រឿង រកឃើញយានយន្តល្មើសគ្រឿង៣,៥២៨(ម៉ូតូ៧១%) ក្នុងនោះអប់រំ១,១៧៣គ្រឿង និងផាកពិន័យ២,៣៥៥គ្រឿង៕