(ព្រះសីហនុ)៖ នៅវេលាម៉ោង០៣៖៣០នាទីរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩នេះ មានករណីផ្ទុះអាវុធមួយនៅមុខសណ្ឋាគាខ្សាច់ស ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បណ្តាលឱ្យបុរសជនជាតិចិនម្នាក់ស្លាប់នៅនឹងកន្លែង។ នេះបើតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ច។
ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ពិតជាមានករណីផ្ទុះអាវុធនេះប្រាកដមែន គឺករណីនេះសង្ស័យបង្កឡើងដោយបុរសម្នាក់ជនជាតិចិនដូចគ្នា ដោយបាញ់ជនរងគ្រោះទម្លាក់ពីរថយន្ត នៅមុខសណ្ឋាគារខ្សាច់ស ប៉ុន្តែលោកមិនទាន់ដឹងមូលហេតុច្បាស់លាស់នៅឡើយទេ ដោយអះអាងថា សុំស្រាវជ្រាវសិន។