(ភ្នំពេញ)៖ ស្រាបៀរ លីអូ បានប្រគល់រង្វាន់ជាច្រើន ជាចំណងដៃសុភមង្គល ជូនដល់គូស្វាមីភរិយាថ្មី ចំនួន៨គូ ដែលបានឈ្នះរង្វាន់ពីកម្មវិធីចំណងដៃដ៏មានន័យ ជាមួយស្រាបៀរ លីអូ នៅក្នុងការប្រគំតន្រ្តី «A1 Concert» របស់ស្ថានីយទូរទស្សន៍ MYTV នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩។

គូស្វាមីភរិយាថ្មី១គូ បានឈ្នះរង្វាន់ទឹកប្រាក់សុទ្ធ៥,០០០ដុល្លារ និង៧គូផ្សេងទៀត បានឈ្នះរង្វាន់ទឹកប្រាក់សុទ្ធ១,០០០ដុល្លារ ដែលពួកគាត់បានមកពីទូទាំងប្រទេស មានរាជធានីភ្នំពេញ និងបណ្តាខេត្តនានា។

គូស្វាមីភរិយាថ្មីមួយគូ លោក អ៊ុ ភឹម និង លោកស្រី ហម សុំអាត មកពីខេត្តបន្ទាយមានជ័យ ដែលជាម្ចាស់រង្វាន់ទឹកប្រាក់សុទ្ធ៥,០០០ដុល្លារ បានឲ្យដឹងថា «យើងទាំងពីរនាក់រំភើបភ្ញាក់ផ្អើល រកអ្វីមកប្រៀបមិនបានទេ ពេលដែលឮគេប្រកាសឈ្មោះ អ្នកឈ្នះរង្វាន់គឺជាខ្លួន នៅក្នុងកម្មវិធីចាប់ឆ្នោតផ្សងសំណាង កាលពីថ្ងៃទី២៨ ខែមេសា កន្លងទៅ។ នេះជាចំណងដៃដ៏រីករាយអស្ចារ្យបំផុតសម្រាប់ពួកយើង»។

លោក អ៊ូ ស៊ីនួន អ្នកតំណាងរបស់ក្រុមហ៊ុន ស្រាបៀរ លីអូ បាន ថ្លែងក្នុងកម្មវិធីប្រគល់រង្វាន់ថា «ជារៀងរាល់ឆ្នាំ ស្រាបៀរ លីអូ តែងមានកម្មវិធីចំណង ដៃដ៏មានន័យ ជាមួយស្រាបៀរ លីអូ ដើម្បីជាកិច្ចថ្លែងអំណរគុណ និងបង្ហាញពីការយក ចិត្តទុកដាក់របស់ក្រុមហ៊ុនចំពោះអតិថិជនដ៏មានតម្លៃរបស់យើង ដែលបានជ្រើសរើសស្រាបៀរលីអូ សម្រាប់ថ្ងៃមង្គលរបស់ពួកគេ ហើយយើងក៏សង្ឃឹមថាអតិថិជននៅតែ បន្តគាំទ្រស្រាបៀរ លីអូ ដើម្បីញ៉ាំងឲ្យកម្មវិធីមង្គលការ កាន់តែមានភាពសប្បាយរីករាយ»

នេះជាការចាប់រង្វាន់លើកទី៣ សម្រាប់កម្មវិធីចាប់ឆ្នោតផ្សងសំណាង ផ្តល់ចំណងដៃដ៏មានន័យឆ្នាំ២០១៩នេះ។ សូមជាវស្រាបៀរ លីអូ សម្រាប់ទទួលភ្ញៀវក្នុងពិធី អាពាហ៍ពិពាហ៍របស់លោកអ្នកពីព្រោះនៅមាន រង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀត កំពុងរង់ចាំលោកអ្នក។

ស្រាបៀរលីអូ ជាស្រាបៀរដ៏ល្អ និងស័ក្តិសមបំផុតសម្រាប់កម្មវិធីពិធីអាពាហ៍ពិពាហ៍ របស់លោកអ្នក។ ដូច្នេះ សូមកុំភ្លេចជាវស្រាបៀរ លីអូ សម្រាប់ថ្ងៃពិសេសរបស់លោកអ្នក ដើម្បីទទួលបានចំណងដៃដ៏មានន័យ ពីស្រាបៀរ លីអូ។ ស្រាបៀរ លីអូ កាន់តែរីករាយលើសពីក្តីប្រាថ្នា៕