Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ដ្រីនគរបាលដែលអះអាងថា បម្រើការងារជាង២០ឆ្នាំ ទើបបានស័ក្ដិ២នោះ ត្រូវបានរៀបចំសំណើដំឡើងស័ក្ដិ៣ (Video inside)

06-05-2019 15:16

(ភ្នំពេញ)៖ មន្ដ្រីនគរបាលម្នាក់ដែលបានអះអាងថា បម្រើការងារជានគរបាលជាតិជាង២០ឆ្នាំ ហើយទើបបានឋានន្ដរស័ក្ដិ ថ្នាក់អនុសេនីយ៍ទោ (ស័ក្ដិ២) និងត្រូវបានចែកចាយវីដេអូពេញបណ្ដាញសង្គម Facebook នោះ នៅពេលនេះត្រូវបានថ្នាក់ដឹកនាំ សម្រេចរៀបចំសំណើ ដើម្បីសុំដំឡើងឋានន្ដរស័ក្ដិជា អនុសេនីយ៍ឯក (ស័ក្ដិ៣) ក្រោយមានការណែនាំពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា មន្ដ្រីនគរបាលនេះមានឈ្មោះ ផាត សុធា បានចូលបម្រើការងារ ជាមន្ដ្រីនគរបាលជាតិ នៅឆ្នាំ១៩៩៤។

របាយការណ៍ដដែលបន្ថែមថា នៅឆ្នាំ២០១១ បានទទួលតួនាទីជានាយរងផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកបវេល ខេត្តបាត់ដំបង និងមានឋានន្ដស័ក្ដិថ្នាក់ព្រិន្ទបាលឯក។ លោក ផាត សុធា ត្រូវបានដំឡើងឋានន្ដស័ក្ដិថ្នាក់ អនុសេនីយ៍ត្រី នៅឆ្នាំ២០១៣ និងថ្នាក់អនុសេនីយ៍ទោ នៅឆ្នាំ២០១៦។

ប៉ុន្ដែនៅពេលនេះ ក្រោមការណែនាំពីនាយឧត្ដមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានសម្រេចឲ្យរៀបចំសំណើ ដើម្បីដំឡើងឋានន្ដរស័ក្ដិ ថ្នាក់អនុសេនីយ៍ឯក ដើម្បីសាកសមទៅតួនាទីដែលលោក ផាត សុធា ទទួលបាន៕