(កំពង់ស្ពឺ)៖ ការងារមនុស្សធម៌របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ត្រូវបានប្រជាពលរដ្ឋសាទរយ៉ាងក្រៃលែង បន្ទាប់ពីបានចុះទៅពិនិត្យ-ព្យាបាល និងចែកថ្នាំពេទ្យដោយឥតគិតថ្លៃ រហូតមកទល់នឹងពេលនេះ បានចុះពិនិត្យជំងឺជូនពលរដ្ឋនៅ១៨រាជធានី-ខេត្ត បានរួមចំណែកមួយផ្នែកផងដែរ សម្រាប់វិស័យសុខាភិបាលនៅកម្ពុជា។
លោក ហ៊ុន ម៉ានី ត្រូវបានប្រជាពលរដ្ឋ នៅតាមខេត្តបណ្តារាជធានី និងខេត្ត ថ្លែងកោតសរសើរពីទឹកចិត្តសប្បុរសធម៌ ដែលបានបញ្ជូនក្រុមការងាររបស់លោកចុះទៅពិនិត្យ-ព្យាបាល រួមនិងចែកថ្នាំពេទ្យដោយមិនគិតថ្លៃ ហើយបើគិតត្រឹមពេលសព្វថ្ងៃនេះ លោក ហ៊ុន ម៉ានី បានបង្កើតក្រុមការងាររបស់ខ្លួនមានរយៈពេល៧ឆ្នាំមកហើយ ក្នុងនោះមានក្រុមការងារគ្រូពេទ្យស្ម័គចិត្ត ដែលមិនខ្លាចភាពនឿយហត់ មានរហូតដល់៤,២៧៥នាក់។
ជាមួយនឹងការចុះពិនិត្យ និងព្យាបាលរបស់ក្រុមគ្រូពេទ្យជំនាញៗ បានធ្វើឲ្យប្រជាពលរដ្ឋ នៅតាមបណ្តារាជធានីខេត្ត ជាពិសេសបងប្អូនប្រជាពលរដ្ឋ នៅតាមតំបន់ដាច់ស្រយ៉ាល បានទទួលអត្ថប្រយោជន៍យ៉ាងច្រើន ពីក្រុមការងារមនុស្សធម៌មួយនេះ ដោយក្នុងនោះបានធ្វើឲ្យពួកគាត់ចំណេញពេលវេលាច្រើនក្នុងការពិនិត្យ ជាពិសេសក្រុមការងារបានមកពិនិត្យដល់ជណ្តើរផ្ទះរបស់គាត់ និងថែមទាំងបានជួបវេជ្ជបណ្ឌិតជំនាញៗ ឯកទេសទៅតាមជំងឺផ្សេងៗគ្នាផងដែរ។ ម្យ៉ាងវិញទៀត បានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋចំណេញថវិកាច្រើន ដោយមិនចាំបង់ថ្លៃ ហើយថែមទាំងបានទទួលអំណោយជាថ្នាំពេទ្យទៀតផង។
សូមជម្រាបជូនថា ជំងឺដែលបានព្យាបាលជូនប្រជាពលរដ្ឋរួមមាន៖ ជំងឺទូទៅ មានវះកាត់ខ្នាតតូច ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ករ ជំងឺតម្រងនោម អេកូសាស្ត្រ វិភាគឈាម និងបន្ទប់ពិសោធន៍...។ល។
ដោយឡែកនាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ ក្រុមគ្រូពេទ្យស្ម័គចិត្ត លោក ហ៊ុ ន ម៉ានី ដែលដឹកនាំដោយ លោក លេង ផាលី ប្រធានគ្រូពេទ្យស្ម័គចិត្តលោក ហ៊ុន ម៉ានី បានដឹកនាំកក្រុមគ្រូពេទ្យចំនួន៣១៥នាក់ ទៅបន្តចុះពិនិត្យ-ព្យបាលជូនប្រជាពលរដ្ឋចំនួន៣,៩៨៩នាក់ នៅវត្តធម្មមង្គល ភូមិតាធម្ម ឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
ពលរដ្ឋម្នាក់ក្នុងចំនោមប្រជាពលដ្ឋជិត៤ពាន់នាក់ បានឲ្យដឹងថា រូបគាត់ពិតជាមានភាពសប្បាយរីករាយជាខ្លាំង ខណៈដែលបានឃើញក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានអញ្ជើញចុះមកពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋជាច្រើននាក់ ក្នុងទឹកដីស្រុកបសេដ្ឋនេះ។ ការដែលក្រុមគ្រូពេទ្យចុះមកពិនិត្យនេះ បានធ្វើឲ្យរូបគាត់ចំណេញច្រើនណាស់ ជាពិសេសបានជួបវេជ្ជបណ្ឌិត ដែលមានជំនាញច្បាស់លាស់ និងម្យ៉ាងវិញទៀតនោះ គឺមិនអស់ប្រាក់កាកទផៀតផង។
លោក លេង ផាលី ប្រធានក្រុមគ្រូពេទ្យស្ម័គចិត្ត លោក ហ៊ុន ម៉ានី បានលើកឡើងថា «ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺកើតចេញពីស្មារតីមនុស្សធម៌សុទ្ធសាធ ស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះ ដើម្បីឆ្ពោះទៅរកភាពជោគជ័យសុភមង្គលជូនគ្រួសារ និងសង្គមជាតិ»។
លោកបន្ថែមថា ការព្យាបាលជូនប្រជាពលរដ្ឋ តាមមូលដ្ឋានដាច់ស្រយាល តាមខ្នងផ្ទះដោយផ្ទាល់នេះ គឺដោយសារតែមានការគិតគូរ ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ ពីសំណាក់លោក ហ៊ុន ម៉ានី ដោយលោកបានគាំទ្រណែនាំ និងចង្អុលបង្ហាញប្រកបដោយសមានធម៌ ភាពឈ្លាសវៃ និងប្រកបដោយថាមពល ដើម្បីអោយសកម្មភាពមនុស្សធម៌នេះ កើតមានក្នុងន័យចង់ឃើញ ជនរួមជាតិមានសុខភាពល្អ ក្នុងពេលដែលប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ ដែលទាំងអស់នេះកើតចេញពីការតស៊ូ ការបូជាលះបង់អស់កម្លាំងកាយ កម្លាំងចិត្ត កម្លាំងប្រាជ្ញា ពេលវេលា និងស្មារតីរបស់វិរថ្នាក់ដឹកនាំ របស់យើងជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបិតាសន្តិភាពនៃកម្ពុជា ដែលបានផ្តល់ភាពសុខសាន្តដល់ប្រជាជន ដោយសម្តេចមានទេពកោសល្យពី កំណើតដឹកនាំប្រទេសជាតិចេញពីផេះផង់ ឲ្យមានការរើកចំរើនដូចសព្វថ្ងៃ មានការផ្សះផ្សាបង្រួបបង្រួមជាតិ មានស្ថិរភាពជាតិ និងមានសុខសន្តិភាពពិតប្រាកដ។
បើតាមរបាយការណ៍របស់ក្រុមការងារ ក្នុងការការពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ នៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានបង្ហាញឲ្យឃើញថា៖ ជំងឺកុមារ១៧២នាក់, ជំងឺស្រ្តី២០១នាក់, ជំងឺផ្លូវចិត្ត១០២នាក់, ជំងឺឫសដូងបាត១៧៩នាក់, ជំងឺសន្លាក់ឆ្អឹង៩៩នាក់, ជំងឺរលាកសួត៧៦នាក់, ជំងឺត្រចៀក ច្រមុះ បំពង់ក៩២នាក់, ជំងឺភ្នែក៨៩នាក់, ជំងឺសើរស្បែក៧៩នាក់, ជំងឺទឹកនោមផ្អែ១០៩នាក់, ជំងឺមាត់ធ្មេញ៩៨នាក់, អេកូសាស្ត្រ១២៥នាក់, ព្យាបាលរបួសនិងវះកាត់តូច៤៣នាក់ វិភាគឈាមនិងបន្ទប់ពិសោធន៍២៦៨ និងជំងឺទូទៅ២,២៧៥នាក់៕