(ភ្នំពេញ)៖ ជាការពិត និងអស្ចារ្យបំផុត ដែលមិនអាចប្រកែកបាន ពីសំណាក់អ្នកដែលនិយមប្រើប្រាស់ស្មាតហ្វូនទាំងអស់របស់ សាមសុង ដោយមួយប្រាវចុងក្រោយថ្មីៗនេះមិនថា Samsung Galaxy ត្រកូល A ស៊េរីណានោះទេ គឺសុទ្ធតែទទួលបានការគាំទ្រយ៉ាងច្រើនបំផុត រហូតដល់ផ្គត់ផ្គង់ជូនអតិថិជន និងអ្នកចែកចាយលក់បន្ត សឹងតែមិនគ្រាន់ ហើយពេលខ្លះក៏មានការដាច់ស្តុកផងក៏មាន។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង ពិតជាបានធ្វើការផ្តល់ជូននូវជម្រើសដ៏ល្អបំផុត សម្រាប់អតិថិជនរបស់ខ្លួនទាំងអស់ ជាមួយនឹងរូបរាង ភាពលេចធ្លោដ៏ទំនើបទាន់សម័យ ជាពិសេសគឺតម្លៃតែម្តង។ ត្រង់ចំណុចនេះហើយ ដែរយើងអាចនិយាយបានយ៉ាងច្បាស់ថា សាមសុង តំរូវចិត្តអតិថិជនរបស់ខ្លួនបានល្អណាស់ បើធៀបទៅនឹងដៃគូប្រកួតប្រជែងផ្សេងទៀត ដែលមានតម្លៃប្រហាក់ប្រហែលគ្នា។

ដូច្នេះ សម្រាប់អតិថិជនទាំងអស់ ដែលមានបំណងចង់បានស្មាតហ្វូន ដែលមានតម្លៃលំដាប់មធ្យម តែមានគុណភាព ក៏ដូចជារូបរាងទំនើបទាន់សម័យ កម្លាំងម៉ាស៊ីន គុណភាពកាមេរ៉ា និងអេក្រង់ដែលភ្លឺច្បាស់បំផុតនោះ គឺអាចជ្រើសរើសយកស្មាតហ្វូនរបស់ក្រុមហ៊ុន សាមសុង ទៅពិតជាមិនខកបំណងឡើយ!

លោកអ្នក ក៏អាចរកជាវស្មាតហ្វូន Samsung Galaxy ស៊េរី A គ្រប់ប្រភេទបាននៅតាមហាង ឬដេប៉ូចែកចាយទូរស័ព្ទដៃ និងផលិតផល សាមសុងទាំងអស់នៅកម្ពុជា ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងមកកាន់លេខ៖ 1800 20 3232 ៕