(ភ្នំពេញ)៖ ផលិតផលមានគុណភាពខ្ពស់ Y7 មានដំណឹងល្អចែករំលែកកាដូពិសេសដល់អតិថិជន ២ពាន់កញ្ចប់ ក្នុងឱកាសផលិតផលត្រូវបានដាក់តាំងបង្ហាញ ក្នុងពិព័រណ៍រយៈពេល២ថ្ងៃ នៅអ៊ីអន២ សែនសុខ ចាប់ពីថ្ងៃនេះនិងថ្ងៃស្អែក។

បើតាមកញ្ញា ណាណា ដែលជាអ្នកលក់ផលិតផល បានប្រាប់ឲ្យដឹងថា នេះជាលើកទី១ហើយ ដែលផលិតផល Y7 បានដាក់តាំងបង្ហាញក្នុងពិរព័រណ៍លើកដំបូង ដើម្បីបង្ហាញពីផលិតផល គុណភាពអត្ថប្រយោជន៍ ណែនាំទៅដល់អតិថិជន ហើយក៏មានការចែកជូនកាដូពិសេសគឺម៉ាសបន្តឹងស្បែកមុខ ដល់អតិថិជនផងដែរ។

បើគិតមកដល់ពេលនេះ ផលិតផល Y7 ទើបនាំចូលមកកម្ពុជារយៈពេលខ្លីក៏ពិតមែន តែសន្ទុះនៃការទទួលស្គាល់ និងការគាំទ្រពីអតិថិជន គឺមានច្រើនលើសការរំពឹងទុកហើយអតិថិជនដែលប្រើផលិតផលនេះភាគច្រើន គឺមានប្រសិទ្ធភាពស្រស់ស្អាតកាត់បន្ថយ បញ្ហាផ្សេងៗ ធ្វើអោយសម្រស់ស្រស់ស្អាត៕