(ភ្នំពេញ)៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៣លើក បណ្ដាលឲ្យមនុស្សស្លាប់៧នាក់ របួសធ្ងន់៩នាក់ និងរបួសស្រាល៤នាក់ (ទិន្នន័យគ្រោះថ្នាក់គិតពីម៉ោង២រសៀលថ្ងៃទី៤ ដល់ម៉ោង២រសៀលថ្ងៃទី៥ ខែឧសភា)។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១៣លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ១០គ្រឿង រថយន្តតូច១០គ្រឿង រថយន្តធំ៤គ្រឿង និងយានយន្ដផ្សេងៗ ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្មើសល្បឿន មិនគោរពសិទ្ធិ ប្រជែង បត់ឆ្វេង-ស្ដាំ និងមិនប្រកាន់ស្ដាំ។
សូមបញ្ជាក់ថា រយៈពេល៥ថ្ងៃ ខែឧសភា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៦១លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ២៨នាក់ របួសធ្ងន់ចំនួន ៥៧នាក់ និងរបួសស្រាលចំនួន ២០នាក់៕