(ភ្នំពេញ)៖ គណសង្ឃនាយកកម្ពុជា រួមជាមួយក្រុមប្រឹក្សាភិបាល នាយកប្រតិបតិ្ត និងមហាឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា ព្រមទាំងឥស្សរជន សប្បុរសជន ព្រះសង្ឃ ពុទ្ធបរិស័ទនៅរាជធានីភ្នំពេញ-ខេត្តក្រុង នឹងរៀបចំពិធីបុណ្យបុណ្យផ្កាមហាសាមគ្គី ដើម្បីកសាងបន្ថែមទៅលើ មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ព្រោះនៅពេលនេះ កំពុងមានការខ្វះខាតនៅឡើយ។
គោលបំណងនៃការរៀបចំធ្វើ បុណ្យផ្កាសាមគ្គីកសាងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជានេះ គឺដើម្បីរៀបចំចាក់ក្បាច់បិទមហាប្រាសាទតម្កល់ព្រះត្រៃបិដក។ សម្រាប់ពិធីបុណ្យនេះ នឹងត្រូវធ្វើឡើងនាថ្ងៃពុធ ១២កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ដែលស្ថិតក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គីរីរម្យ» ភូមិអូរកសេះ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា កសាងឡើងដើម្បីទុកជាសម្បតិ្តបុណ្យគោរពបូជា មិនចេះរីងស្ងួត និងជាប្រយោជន៍រួមដល់មនុស្សលោក និងក្នុងការទទួលបានផល្លានិសង្សយ៉ាងក្រៃលែង មានសម្បតិ្តមនុស្ស ទេវតា និងព្រះនិព្វាន។
មហាឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា ក៏បានអំពាវនាវដល់សប្បុរសជន និងពុទ្ធបរិស័ទគ្រប់ទិសទីទាំងអស់ សូមនិមន្ត និងអញ្ជើញចូលរួមតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន។
សូមជម្រាបជូនថា មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នៅឧទ្យានជាតិគិរីរម្យ ក្នុងខេត្តកំពង់ស្ពឺ មានផ្ទៃដី១២៦ហិកតា ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រគល់ជូនមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នៅក្នុងឆ្នាំ២០១៣ ដើម្បីធ្វើការកសាងឡើង៕
សូមអានកម្មវិធីបុណ្យខាងក្រោម៖