(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ១៨ករណី ក្នុងនោះមានករណីប្រើប្រាស់ ៧ករណី និងជួញដូរ ១១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៣៤នាក់ ដកហូតគ្រឿងញៀន ៦៥.១២ក្រាម និង១កញ្ចប់តូច។
របាយការណ៍បានឱ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ២,៧០០ករណី ឃាត់មនុស្ស ៥,៨០៨នាក់ (ស្រី ៤៦៥នាក់) ក្នុងនោះមានជនបរទេស ១៤០នាក់ ផងដែរ៕