(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០១៩នេះ បានផ្លាស់ប្តូរការហាត់ប្រាណរបស់ខ្លួនទៀតហើយ ដោយមិនហាត់ដោយដើរម៉ាស៊ីន ឬដើរក្នុងបរិវេណគេហដ្ឋាននោះឡើយ គឺបានដើរចេញមកដើរហាត់ប្រាណតាមផ្លូវទីសាធារណៈក្បែរគេហដ្ឋានវិញម្តង។
ទន្ទឹមនឹងការដើរហាត់ប្រាណនៅតាមដងផ្លូវសាធារណៈសម្តេចតេជោ ហ៊ុន សែន ក៏បានជួបជជែក និងអនុញ្ញាតឱ្យប្រជាពលរដ្ឋបានថតរូបទុកជាអនុស្សាវរីយ៍យ៉ាងស្និទ្ធស្នាល។
តាមរយៈសកម្មភាពនេះ បានបង្ហាញឱ្យឃើញពីសាមញ្ញភាពរបស់នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ជាពិសេសគុណតម្លៃនៃសុខសន្តិភាព និងគុណធម៌នៃការដឹកនាំរបស់មេដឹកនាំរូបនេះ បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរគ្រប់ទីកន្លែងគោរពស្រឡាញ់ ធ្វើឱ្យនាយករដ្ឋមន្ត្រីចេញទៅគ្រប់ទីកន្លែងដោយមិនមានបារម្ភពីបញ្ហាសុខសុវត្ថិភាពនោះឡើយ៕