Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តំណាងរាស្រ្តខេត្តតាកែវ ចុះសួរសុខទុក្ខ និងផ្តល់អំណោយ ដល់ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកត្រាំកក់

05-05-2019 16:20

(តាកែវ)៖ លោក ច័ន្ទ សារុន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ និងជាប្រធានក្រុមការងារថ្នាក់ជាតិមូលដ្ឋានស្រុកត្រាំកក់ នៅថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០១៩ បានចុះសួរសុខទុក្ខ និងផ្តល់អំណោយដល់ប្រជាពលរដ្ឋចំនួន១៨គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ នៅក្នុងស្រុកត្រាំកក់ កាលពីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩កន្លងទៅនេះ។

នាឱកាសនោះ លោក ច័ន្ទ សារុន បាននាំយកនូវអំណោយជូនប្រជាពលរដ្ឋរងគ្រោះ១៣គ្រួសារ នៅភូមិអង្គត្រាវ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ និង ៥គ្រួសារទៀតនៅឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ រួមមានដូចជា៖ អង្ករ២៥គីឡូ, ត្រីខ១យួរ, ទឹកត្រី១យួរ, ទឹកដោះគោខាប់, សារុង និងអំបិល ។

លោក ច័ន្ទ សារុន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះករណីខ្យល់កន្ត្រាក់នេះ ដែលអាចបណ្តាលឲ្យខូតខាតផ្ទះសម្បែង និងទ្រព្យសម្បត្តិផ្សេងៗទៀតផងដែរ៕