(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់សាលាកំរើក និងផ្នែកប្រឆាំងគ្រឿងញៀន ក្រុងសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន នៅរោងសិប្បកម្មឈើមួយកន្លែង ស្ថិតនៅក្រុមទី១ ភូមិតាវៀន សង្កាត់សលាកំរើក ក្រុងសៀមរាប ដោយឃាត់បានជនសង្ស័យចំនួន ៥នាក់ ជាមួយគ្រឿងញៀនប្រភេទម៉ាទឹកកចំនួន ៧កញ្ចប់។

តាមការឲ្យដឹងពីលោកវរសេនីយ៍ត្រី ចែម ចំណាន អធិការរងទទួលផ្នែកប្រឆាំងគ្រឿងញៀន បានឲ្យដឹថា ក្នុងកិច្ចសហប្រត្តិបត្តការណ៍នេះ ក្រុមការងារបានឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់៖ រួមមាន៖ ១-ឈ្មោះ យ៉ាន់ ត្រា ២-ឈ្មោះ ថក់ ចាន់ថៃ ៣-ឈ្មោះ ថូ ពិសី ភេទស្រី ៤-ឈ្មោះ ទី ភក្តី និង៥-ឈ្មោះ លាង ចាន់ម៉េង។

វត្ថុតាងដកហូតម្សៅមេតំហ្វេតាមីនប្រភេទទឹកកកចំនួន ៧កញ្ចប់ ស្មើនឹងទម្ងន់ ១.៦ក្រាម ឧបករណ៍ប្រើប្រាស់ សម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួន ដាវដែកចំនួន ១ដើម និងទូរស័ព្ទដៃចំនួន ៤គ្រឿង។

នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ ជនសង្ស័យ និងវត្ថុតាងត្រូវបាននគរបាលការិយាល័យប្រឆាំងគ្រឿងញៀន កសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕