(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នចំពោះ បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ខណៈភ្លៀងធ្លាក់ នៅសប្តាហ៍ទី៣ ក្នុងខែឧសភានេះ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ក្រសួងធនធានទឹកបានបញ្ជាក់ថា បន្ទាប់ពីការតាមដានលើការវិវត្តអាកាសធាតុជាប្រចាំបង្ហាញឲ្យឃើញថាកម្ពុជានៅតែបន្តស្ថិតក្នុងដំណាក់កាលអន្តរកាលឆ្លងពីរដូវប្រាំងចូលរដូវវស្សា។ ជ្រលងសម្ពាធទាបបានអូសបន្លាយលើកម្ពុជា ទន្ទឹមនឹងចលនាខ្យល់បានប្តូរទិសមករកភាពវិជ្ជមាន។

ក្រសួងបញ្ជាក់ថា៖ ផ្អែកលើស្ថានភាពបែបនេះ នឹងធ្វើឲ្យកម្ពុជា៖

* មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងកម្រិតពីខ្សោយទៅបង្គរ។ តែអាចកន្លែងខ្លះមានភ្លៀងច្រើន។ ឯភាពរាយប៉ាយមិនទាន់បានល្អប្រសើរនៅឡើយទន្ទឹមនោះ បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅតែបន្តជាការគំរាមកំហែងដដែល។

* ស៊ីតណ្ហភាពអតិបរិមាជាមធ្យម មានពី ៣៤ - ៣ ៧ °c ។

* មកដល់ពេលនេះ កាន់តែបង្ហាញឲ្យឃើញថា រដូវវស្សានឹងឈានចូលមកដល់នៅដើមសប្តាហ៍ទី៣ នៃខែឧសភាខាងមុខនេះ៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៖