(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ដោយសារតែកត្តាសន្តិភាព បានធ្វើឱ្យប្រជាជនកម្ពុជា កាន់តែមាន់ជម្រើសច្រើន ហើយអំណោយផលនៃសន្តិភាពពេញលេញកំពុងហុចផ្លែផ្កាពិតប្រាកដដល់ពលរដ្ឋនៅគ្រប់ទីកន្លែង។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនៅលើ Facebook នាព្រឹកថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០១៩នេះ យ៉ាងដូច្នេះថា៖ «យើងមានជម្រើសច្រើនសម្រាប់ចុងសប្តាហ៍ លេងកីឡា ឬដំណើរកំសាន្តជិតឆ្ងាយមើលពីការរីកចម្រើនរបស់ប្រទេសជាតិ។ អំណោយផលនៃសន្តិភាពពេញលេញកំពុងហុចផ្លែផ្កាពិតប្រាកដដល់ពលរដ្ឋនៅគ្រប់ទីកន្លែង»។
ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោ ក៏បានជូនពរបងប្អូនជនរួមជាតិសុខសប្បាយក្នុងការធ្វើដំណើរ និងបានរីករាយចុងសប្តាហ៍គ្រប់ៗគ្នា៕