(ភ្នំពេញ)៖ នៅវេលាម៉ោង៨៖២៥នាទីយប់ ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០១៩ មានករណីអគ្គិភ័យមួយកន្លែង កើតឡើងនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LBP ស្ថិតនៅផ្ទះលេខD៣&E ស្ថិតតាមណ្តោយផ្លូវលេខ១៦៩ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ករណីអគ្គិភ័យនេះ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១១គ្រឿង ក្នុងនោះរថយន្តរបស់ការិយាល័យអគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ១០គ្រឿង ប្រើប្រាស់ទឹកអស់១០ឡាន ស្មើនឹង៤០ម៉ែត្រគូប និងរថយន្តជំនួយរបស់ក្រុមហ៊ុន OCIC របស់ឧកញ៉ា ពង់ ឃាវសែ ចំនួន៦គ្រឿង ប្រើប្រាស់ទឹក២ឡាន ស្មើនឹង១៦ម៉ែត្រគូប។
អគ្គិភ័យនេះត្រូវបានសមត្ថកិច្ចពន្លត់បានទាំងស្រុង នៅម៉ោង៩៖២៥នាទី យប់ថ្ងៃដដែលមិនបានបង្កឲ្យមនុស្សណាម្នាក់ស្លាប់ ឬរងរបួសឡើយ ខណៈដែលមូលហេតុនៃការឆេះនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ៕