Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តស្ទឹងត្រែង ចុះសួរសុខទុក្ខប្រជាពលរដ្ឋ នៅស្រុកសៀមប៉ាង

04-05-2019 20:02

(ស្ទឹងត្រែង)៖ នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ លោកអភិបាលខេត្តស្ទឹងត្រែង មុំ សារឿន បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ នៅស្រុកសៀមប៉ាង ដែលជាតំបន់ប្រឈមនឹងជំងឺគ្រុនចាញ់។

ក្នុងឱកាសនោះ លោក មុំ សារឿន បានសាកសួរសុខទុក្ខ និងផ្ដែផ្ដាំទៅដល់ប្រជាពលរដ្ឋឲ្យការពារដល់សុខភាព ជាពិសេសនៅតំបន់នោះ គឺជាតំបន់គ្រុនចាញ់ ដោយត្រូវយកចិត្តទុកដាក់ ហើយមុននឹងចូលគេងត្រូវចងមុងជ្រលក់ថ្នាំការពារ។

ជាមួយគ្នានេះ លោកបានអំពាវនាវដល់ជនជាតិភាគតិច ត្រូវយកចិត្តទុកដាក់ និងថែរក្សាសុខភាពផងដែរ។

ទន្ទឹមនឹងនេះ លោក អុំ សូវៀត ប្រធានមន្ទីរសុខាភិបាលខេត្ត ក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ជួយប្រាប់ដល់ប្រជាពលរដ្ឋ ដែលនៅមូលដ្ឋានខ្លួន បើសិនជាមានជំងឺគ្រុនចាញ់ សូមទៅមន្ទីរពេទ្យ និងមណ្ឌលសុខភាព។

លោកប្រធាមន្ទីរសុខាភិបាល អុំ សូវៀត បានបន្តទៀតថា បើប្រជាពលរដ្ឋទៅព្រៃត្រូវស្លៀកពាក់ខោអាវវែងៗ ដើម្បីការពារមូសដែលគោលញី ដែលមានផ្ទុកមេរោគគ្រុនចាញ់ ប្រសិនបើវាខាំ វានឹងបង្កឲ្យក្តៅខ្លួន និងរងារញាក់ជាដើម។ សូមពេលចូលគេងត្រូវតែចងមុង និងប្រើប្រាស់មុងជ្រលក់ថ្នាំ ទើបផុតពីគ្រោះថ្នាក់៕