(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង៣,៩៤១គ្រឿង រកឃើញល្មើសច្បាប់៧៨៨គ្រឿង(ម៉ូតូ៩២%) អប់រំ២៤៨គ្រឿង និងផាកពិន័យ៥៤០គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០៤ ខែឧសភានេះ ត្រួតពិនិត្យរួមបានចំនួន២,៤៨៣គ្រឿង, អប់រំ១៩៥គ្រឿង និងផាកពិន័យ៤៨២គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១៣,៤៨៥គ្រឿង រកឃើញយានយន្តល្មើស២,៥៧០គ្រឿង(ម៉ូតូ៨២%) ក្នុងនោះអប់រំ៩៣៩គ្រឿង និងផាកពិន័យ១,៦៣១គ្រឿង៕