(ភ្នំពេញ)៖ អ្នកឈ្នះរង្វាន់ម៉ូតូ ZOOMER X ទាំង៥០នាក់ ពីការចាប់ឆ្នោតផ្សងសំណាងជាមួយសំបកកេសភេសជច្ជៈប៉ូវកម្លាំង វើក ទឹកក្រូចអាយស៍ ទឹកផ្លែឈើជូប និង ទឹកបរិសុទ្ធកម្ពុជា បានទទួលរង្វាន់របស់ពួកគេហើយ ដោយថែមទាំងមានការផ្សាយបន្តផ្ទាល់ នៅកញ្ចក់ទូរទស្សន៍ហង្សមាសអេជឌីទៀតផង នៅវេលាម៉ោងប្រមាណ ៦៖៣០ល្ងាចម្សិលមិញនេះ។

រង្វាន់ទាំងអស់ បានទៅលើអតិថិជនលក់បន្តចំនួន១១ ពីរាជធានីភ្នំពេញ៧នាក់ ពីកំពង់ចាម៥នាក់ ពីកណ្តាល៥នាក់ ពីកំពង់ស្ពឺ៥នាក់ ពីបាត់ដំបង៥នាក់ ពីសៀមរាប និងអ្នកផ្សេងទៀតពី តាកែវ បន្ទាយមានជ័យ ព្រះវិហារ ស្វាយរៀង មេមត់ ក្រចេះ ព្រៃវែង និងកំពត។

ក្រៅពីរង្វាន់ខាងលើ ដែលពួកគេទទួលបាន ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏ផ្តល់កាដូដែលកាត់ថ្លៃមិនបានបន្ថែមដល់ពួកគេផងដែរ គឺដំណើរទស្សនៈកិច្ចក្រេបយកចំណេះដឹងអំពី គ្រឿងផ្សំ របៀបផលិត និង ដំណាក់កាលនៃការផលិតទាំងស្រាបៀរកម្ពុជា និងភេសជ្ជៈខាងលើនៅឯរោងចក្រដ៏ទំនើបរបស់ក្រុមហ៊ុនផ្ទាល់ ដោយមានការបង្ហាញជូន ពីអ្នកជំនាញផលិតស្រាបៀរ និងភេសជ្ជៈផ្ទាល់តែម្តង។

សូមបញ្ជាក់ លទ្ធផលនៃការចាប់រង្វាន់នេះ ត្រូវបានប្រកាសជាផ្លូវការ តាំងពីថ្ងៃសុក្រសប្តាហ៍មុនមកម្លេះ ហើយក៏មានការផ្សាយនៅលើព័ត៌មានអនឡាញ FreshNews, KBN, ដើមអម្ពិល កម្ពុជាថ្មី និងថ្មីថ្មី ផងដែរ កាលពីថ្ងៃអង្គារ កន្លងទៅ ។

កម្មវិធីប្រូម៉ូសិន កាត់សំបកកេស ផ្សងសំណាងឈ្នះរង្វាន់ម៉ូតូ ZOOMER X សរុប៣០០រង្វាន់ ពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងផ្តល់ជូនជារៀងរាល់ខែរយៈពេល៦ខែពេញ រហូតដល់ខែ កញ្ញា ឆ្នាំ២០១៩ ដោយកម្មវិធីនេះ លោកអ្នកគ្រាន់តែធ្វើការកាត់សំបកកេស ពីភេសជ្ជៈខាងលើ រួចបំពេញឈ្មោះ លេខទូរស័ព្ទ នៅលើសំបកកេស យកទៅដាក់ក្នុងធុង ឆ្នោតតាមហាងលក់ភេសជ្ជៈនានាទូរទាំងកម្ពុជា ដើម្បីចូលរួមផ្ទៀងផ្ទាត់ឈ្នះរង្វាន់ខាងលើជារៀងរាល់ថ្ងៃសុក្រ ចុងខែនីមួយៗ ក្នុងកម្មវិធីប្រគុំតន្រ្តី វើក ក្នុងទូរទស្សន៍ហង្សមាស ខាងលើ៕