(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយបង្ហាញលេខទូរស័ព្ទ ដើម្បីឱ្យប្រជាពលរដ្ឋអាចសាកសួរព័ត៌មាន ស្តីពី ដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៩។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ គ.ជ.ប ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ គ.ជ.ប បានឲ្យដឹងថា ចាប់ពីពេលនេះ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ដែលជាថ្ងៃផ្តល់សុពលភាពលើបញ្ជីបោះឆ្នោត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ផ្តល់សេវាទំនាក់ទំនងប្រជាពលរដ្ឋ ស្តីពីដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៩។

គ.ជ.ប បានបញ្ជាក់ថា សាធារណជន ឬអ្នកមានសិទ្ធិបោះឆ្នោត ដែលចង់ដឹងព័ត៌មានទាក់ទងនឹងបញ្ជីឈ្មោះបោះឆ្នោត និងព័ត៌មានបច្ចេកទេសកុំព្យូទ័រ ដែលទាក់ទងនឹងដំណើរការ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត អាចទាក់ទងមកតាមទូរស័ព្ទលេខ ១៨០០២០៣០ ដោយឥតគិតថ្លៃតាមម៉ោងធ្វើការ៖

* ពេលព្រឹក ចាប់ពីម៉ោង ៧៖០០ ដល់ ១១៖៣០ នាទី
* ពេលរសៀល ចាប់ពីម៉ោង ១៤៖០០ ដល់ ១៧៖៣០នាទី

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មាន របស់ គ.ជ.ប៖