(ភ្នំពេញ)៖ ខ្សែភាពយន្តរឿង «អង្គរក្សពិសេស វគ្គ២» បានបើកដំណើរការថតជាផ្លូវការ នៅរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩នេះ ដោយខ្សែភាពយន្តនេះ មានការចូលរួមសហការថត ពីបណ្តាក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុក។
ក្នុងនោះ មានដូចជា៖ ក្រុមហ៊ុន FJ DA SHANG HE film and television media co., ltd, ក្រុមហ៊ុន UNICORN INTERNATIONAL UNITED MEDIA CO.,LTD, ក្រុមហ៊ុន XM micro channel media co. LTD, ក្រុមហ៊ុន Beijing Let's Go Culture Media Co., Ltd និងក្រុមហ៊ុន Jiangsu Barley Film Industry Co., Ltd សហការគ្នាចូលរួមផលិតចេញ ជាខ្សែភាពយន្តបំផុសគំនិតអង់អាចក្លាហាន។
ខ្សែភាពយន្តនេះ ប្រមូលផ្ដុំដោយតួមកពីប្រទេសចិន ដែលមានបទពិសោធន៍ច្រើនឆ្នាំ ដែលមានបទពិសោធន៍ច្រើនឆ្នាំ ក្នុងវិស័យខ្សែភាពយន្តដូចជា លោក CHEN YI MING, ZHANG CI, លោក SONG NAI GANG និងតួសម្តែងថ្មីៗ និងចាស់ៗ ជាច្រើនរូប នៅក្នុងស្រុក។
លោក FAN ZUO JI អគ្គនាយកក្រុមហ៊ុន UNICORN INTERNATIONAL UNITED MEDIA CO.,LTD បានឲ្យដឹងថា គ្រប់ឈុតឆាកប្លង់ទាំងមូល
របស់ខ្សែភាពយន្តមួយនេះ ត្រូវថតទាំងស្រុង នៅកម្ពុជា ដោយសមាជិកនៃក្រមការងារ ថតខ្សែភាពយន្តជាសហផលិតករ ពោលគឺជាបងប្អូនជនជាតិខ្មែរ និងចិន។
លោក FAN ZUO JI ក៏បានរំលឹកថាឆ្នាំនេះ គឺជា «ឆ្នាំវប្បធម៌-ទេសចរណ៍រវាង កម្ពុជា និងចិន» ក្នុងឆ្នាំនេះផងដែរក្រុមហ៊ុន UNICORN INTERNATIONAL UNITED MEDIA CO.,LTD មានខ្សែភាពយន្តរហូតដល់ទៅចំនួន៦ ខ្សែភាពយន្តដែលនឹងត្រូវថតនៅកម្ពុជា ដែលខ្សែភាពយន្តទាំងនោះ សុទ្ធតែមានការចូលរួមសហការ ផលិតរវាងកម្ពុជា និងចិន៕