(ស្ទឹងត្រែង)៖ អគ្គិភ័យបាន និងកំពុងឆេះស្ថានីយ៍សាំង និងបញ្ចូលហ្គាស នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នាល្ងាចថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩នេះ។ យោងតាមសេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មាន Fresh News បានឲ្យដឹងថា នៅពេលនេះកម្លាំងសមត្ថកិច្ចបាននិងកំពុងចេញជួយអន្តរាគមន៍។

តាមមូលហេតុជំហានដំបូង ពីប្រជាពលរដ្ឋ គ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងសង្ស័យអាចបណ្តាលមកពីភ្លើងឆេះព្រៃ ក៏រីករាលដាលតែម្តង៕