(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនខុសច្បាប់ចំនួន២៣ករណី ដោយឃាត់ខ្លួនជនសង្ស័យ៤០នាក់។
បើយោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ បានឲ្យដឹងថា ប្រភេទបទល្មើសរួមមាន៖ ជួញដូរ១៤ករណី ឃាត់ខ្លួន២៥នាក់ និងប្រើប្រាស់៩ករណី ឃាត់ខ្លួន១៥នាក់។
របាយការណ៍ដដែល បានឲ្យដឹងទៀតថា លទ្ធផលបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ មានចំនួនសរុប ២,៥៦៣ករណី ដោយឃាត់មនុស្សចំនួន ៥,៤៧៨នាក់ (ស្រី៤៣៧នាក់) (ជនបរទេស១២១នាក់ ស្រី២៨នាក់ មាន៧សញ្ជាតិ)៕