(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៣,៧៨១គ្រឿង រកឃើញល្មើសច្បាប់៦៥៤គ្រឿង (ម៉ូតូ៧៩%) អប់រំ២៣០គ្រឿង និងផាកពិន័យ៤២៤គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០៣ ខែឧសភានេះ ត្រួតពិនិត្យរួម បានចំនួន២,៣៣៣គ្រឿង, អប់រំ១៥៦គ្រឿង និងផាកពិន័យ៣៦២គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៩,៥៤៤គ្រឿង រកឃើញយានយន្តល្មើស១,៧៨២គ្រឿង (ម៉ូតូ៨២%) ក្នុងនោះអប់រំ៦៩១គ្រឿង និងផាកពិន័យ១,០៩១គ្រឿង៕