(ភ្នំពេញ)៖ ក្រុមហ៊ុនរថយន្ត MG បានបង្កើនការលក់របស់ខ្លួនកើនឡើង៣ដង នៅត្រីមាសទី១ ឆ្នាំ២០១៩នេះ ជាមួយនឹងការកើនឡើងខ្ពស់ កាលពីខែមេសា ជាមួយនឹងការកក់រថយន្តរហូតដល់ជាង៤០គ្រឿង។
MG ZS ដែលជារថយន្តលក់ដាច់បំផុតនៅប្រទេសថៃ និង MG RX5 ដែលបានអះអាងពីចំណុចខ្លាំង ក្នុងការលក់រថយន្តប្រភេទ SUV លំដាប់កំពូលទាំង៣ នៅកម្ពុជាសម្រាប់ត្រីមាសទី១ ឆ្នាំ២០១៩។
កាលពី២ឆ្នាំមុន MG នៅតែជាម៉ាកមួយ ដែលមិនសូវមានអ្នកស្គាល់នៅកម្ពុជា ហើយក្រុមហ៊ុននៅចក្រភពអង់គ្លេសមួយនេះ មិនដែលបាននាំចូលមកក្នុងប្រទេសកម្ពុជា ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដែលមានអាយុលើសពី៩០ឆ្នាំហើយ។ ដូច្នេះវាត្រូវចំណាយពេលពីរទៅបីឆ្នាំ ដើម្បីបង្កើតស្លាកសញ្ញា ប៉ុន្តែឥឡូវនេះ MG ត្រូវបានគេចាត់ទុកថា ជាម៉ាកមួយដ៏សំខាន់នៅលើទីផ្សារ ដូចដែលបានបង្ហាញ ដោយការចាប់ផ្តើមដ៏អស្ចារ្យរបស់ខ្លួននេះ។
យុទ្ធនាការចូលឆ្នាំខ្មែរ ជាមួយគូស្វាមីភរិយាទៅវត្ត ដើម្បីគោរពបូជាដល់បុព្វបុរសរបស់ពួកគេ ហើយដោយសារធាតុ ដែលតំណាងឱ្យពិធីប្រពៃណីនេះហើយ បានទាក់ទាញភ្ញៀវជាច្រើនផងដែរ។
MG មិនត្រឹមតែព្យាយាមលក់រថយន្តដល់អថិតិជនលើតម្លៃ ឬលក្ខណៈពិសេសប៉ុណ្ណោះទេ ហើយក៏ខិតខំប្រឹងប្រែង បង្ហាញពីរបៀបរស់នៅរបស់ប្រជាជនកម្ពុជាផងដែរ ហើយដោយសារតែក្រុមហ៊ុនរថយន្ត MG បានបង្ហាញពីការកោតសរសើរ និងការយល់ដឹងអំពីវប្បធម៌របស់យើងនេះហើយ ដែលធ្វើឱ្យអតិថិជនសំរេចចិត្តជ្រើសយក MG ក្នុងចំណោមម៉ាករថយន្តជាច្រើន។
ក្រុមហ៊ុន MG នឹងបន្តយុទ្ធសាស្រ្តនេះ មិនត្រឹមតែសម្រាប់ប្រាក់ចំណេញប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារចំណង់ចំណូលចិត្តផ្ទាល់ខ្លួន សម្រាប់លក្ខណៈពិសេសនៃប្រពៃណីកម្ពុជាផងដែរ។
នាយកគ្រប់គ្រងក្រុមហ៊ុន លោក សូរិយា បាននិយាយថា «វាមានសារៈសំខាន់ណាស់ ក្នុងការលើកកម្ពស់កេរ្តិ៍ដំណែលវប្បធម៌ដ៏អស្ចារ្យរបស់កម្ពុជា ដែលមានតែមួយគត់ នៅក្នុងពិភពលោក និងអំណាចនៃប្រពៃណីរបស់ខ្លួន»៕