(បាត់ដំបង)៖ ទឹកប្រាក់ ១០០លានរៀល របស់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្តធ្លាក់ទៅដល់ដៃគ្រូវបង្រៀនម្នាក់ទៀតហើយ នៅខេត្តបាត់ដំបង ដែលមានឈ្មោះ ថាំ ស៊ីនួន អាយុ ៣៣ឆ្នាំ ជាគ្រូបង្រៀននៅសាលាបឋមសិក្សា ស្ទឹងតូចក្រោម ស្រុកសំឡូត ខេត្តបាត់ដំបង ។
នៅចំពោះមុខក្រុមការងារ និងតំណាងក្រុមហ៊ុនចុះទៅប្រគល់ទឹកប្រាក់ ១០០លានរៀល លោក ថាំ ស៊ីនួន បានប្រាប់ឱ្យដឹងថា បច្ចុប្បន្ននេះ លោកមានមុខរបរ ជាគ្រូបង្រៀននៅឯស្រុកសំឡូត ខេត្តបាត់ដំបង ប៉ុន្តែកាលពីអំឡុងបុណ្យចូលឆ្នាំប្រពៃណីខ្មែរ លោកបានមកលេងស្រុកកំណើតដែលស្ថិតនៅភូមិព្រៃផ្អាវ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ ហើយបានទិញខារ៉ាបាវពីផ្ទះអ្នកលក់ ដែលស្ថិតនៅក្បែរផ្ទះដើម្បីទទួលទាន លុះពេលគាស់ក៏ស្រាប់តែឃើញមានរង្វាន់ ១០០លានរៀលនៅនឹងក្រវិលកំប៉ុងតែម្ដង។
លោកបានបន្តទៀតថា សព្វថ្ងៃនេះបើនិយាយពីកម្រិតជីវភាពគ្រួសារ គឺមានភាពលំបាកគួរសម ព្រោះគ្មានមុខរបរអ្វីក្រៅពី មានអាជីពជាគ្រូបង្រៀនតែប៉ុណ្ណោះ ហើយក៏ពិការដៃម្ខាងទៀត។ ចំពោះការឈ្នះរង្វាន់នេះវាគឺជារឿងចៃដន្យបំផុត គ្រាន់តែឃើញត្រូវរង្វាន់ លោកមានអារម្មណ៍រំភើបសប្បាយចិត្តជាខ្លាំង ហើយក៏ស្រែកប្រាប់អ្នកជិតខាងឱ្យជួយពិនិត្យមើល និងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុន តាមរយៈលេខដែលមាននៅនឹងក្រវិលកំប៉ុងស្រាប់ ។
លោកថា ក្រោយពីទទួលបានប្រាក់រង្វាន់ធំ ១០០លានរៀលនេះ លោកនឹងយកមួយចំនួនសង់បំណុលគេ និងទិញដីសង់ផ្ទះ ហើយទុកមួយចំនួនទៀតសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ ទៅថ្ងៃអនាគត ។
សូមបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណចំពោះអតិថិជន ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបង្កើនរង្វាន់យ៉ាងសន្ធឹកសន្ធាប់ នូវចំនួនទឹកប្រាក់សុទ្ធរហូតដល់ ១០០លានរៀល ចំនួន៦០ រង្វាន់ , ម៉ូតូ HONDA Dream ចំនួន៦០ រង្វាន់ , ទូរស័ព្ទដៃ iPhone ចំនួន៦០រង្វាន់ រួមជាមួយការផ្តល់ជូនរង្វាន់១កប៉ុង រាប់លានកំប៉ុង ដោយគ្មានការកំណត់នោះទេ។
សូមចំណាំ ៖ សម្រាប់រង្វាន់ពិតប្រាកដ គឺមានតែនៅសម្បកកំប៉ុង ដែលមានអក្សរខ្មែរជាសញ្ញាសម្គាល់តែប៉ុណ្ណោះ៕