(សៀមរាប)៖ អ្នកស្រុកអង្គរចំនួន ៨៥គ្រួសារ បានទទួលការអនុញ្ញាតឲ្យជួសជុលកែលម្អលំនៅដ្ឋានឡើងវិញ ដោយអាជ្ញាធរជាតិអប្សរា នៅអំលុងខែមេសា ឆ្នាំ២០១៩។
ប្រភេទនៃការជួសជុលកែលម្អ រួមមាន៖ ជួសជុល ឬប្តូរដំបូល ជួសជុលជញ្ជាំង ប្តូរសសរ ប្តូរជណ្តើរ តសំយាប កឥដ្ឋក្រោមផ្ទះ សាងសង់បង្គន់អនាម័យ ទ្រុងមាន់ ចាក់ដី ក្រោលគោ ទ្រុងជ្រូកជាដើម និងតម្រូវការផ្សេងៗទៀតដែលចាំបាច់ក្នុងការរស់នៅប្រចាំថ្ងៃ។
ក្នុងចំណោមអ្នកស្រុក៨៥គ្រួសារ ដែលទទួលបានការអនុញ្ញាតមាន ស្រុកប្រាសាទបាគងទទួលបានការអនុញ្ញាតចំនួន៦គ្រួសារ ស្រុកអង្គរធំ ទទួលបានការអនុញ្ញាតចំនួន៥គ្រួសារ ស្រុកពួក ទទួលបានការអនុញ្ញាតចំនួន៧ករណី ក្រុងសៀមរាប ទទួលបានកាតអនុញ្ញាតចំនួន៥២គ្រួសារ និងស្រុកបន្ទាយស្រី ទទួលបានការអនុញ្ញាតបានចំនួន១៥គ្រួសារ៕