(ស្វាយរៀង)៖ មានការភ្ញាក់ផ្អើលពីសំណាក់ក្រុមគ្រួសារ និងប្ដី បានមកដាក់ពាក្យបណ្ដឹងមកប៉ុស្តិ៍រដ្ឋបាលស្វាយរំពារ ស្រុកស្វាយទាប ខណៈបាត់ដំណឹងប្រពន្ធមិនដឹងទៅណាដើររកសព្វ ទីកន្លែងក្នុងខេត្តស្វាយរៀងហើយនោះ។
ស្ត្រីកម្មការិនីរោងចក្រ ដែលបាត់ខ្លួន៨ថ្ងៃហើយ ខណៈគ្រួសារអន្ទះសារប្ដឹងសមត្ថកិច្ចឱ្យជួយស្វែងរករូបនេះ បានបាត់ខ្លួនកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩មកម្ល៉េះ។
ពាក់ពន្ធ័នឹងករណីខាងលើ នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ សមត្ថកិច្ចនគរបាលស្រុកស្វាយទាប បានឲ្យដឹងថាស្ត្រីដែលបាត់ខ្លួននោះមានឈ្មោះ ឃួន ប៊ុនធឿន អាយុ២៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ នៅក្រុងបាវិត មានទីលំនៅនៅភូមិអង្គ្រង ឃុំស្វាយរំពា រស្រុកស្វាយទាប។ ស្ត្រីរូបនេះ មានប្តីនិងកូន២នាក់ ក្នុងបន្ទុកគ្រួសារផងដែរ។
បុរសជាប្តីបានអំពាវនាវ ដល់អ្នកប្រើប្រាស់ក្នុងបណ្ដាញសង្គមហ្វេសប៊ុក និងអ្នកសារព័ត៌មានជួយផ្សព្វផ្សាយរកប្រពន្ធរបស់លោក ដើម្បីបានមកជួបជុំគ្រួសារវិញ ព្រោះកូនតូចៗយំស្រែករកម្តាយខ្លាំងណាស់៕